ក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យអ្នកជំនាញរួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារ

2023/10/27 10:16:00 pm        81

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យអ្នកជំនាញរួមគ្នា​អភិវឌ្ឍន៍​គុណភាពសេវា​ថែទាំ​ព្យាបាលទារក និងកុមារឱ្យកាន់តែប្រសើរប្រកបដោយគុណភាព ​ប្រសិទ្ធិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសបើកសន្និសីទរោគកុមារលើកទី៥ ក្រោមប្រធានបទ «រួមគ្នាអភិវឌ្ឍគុណភាពសេវា​ថែទាំ​ព្យាបាលទារក និងកុមារ» របស់មន្ទីរពេទ្យកុមារជាតិ ​នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ​តំណាងឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​បានថ្លែងថា ​ការរៀបចំសន្និសីទនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើក​កម្ពស់ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាល​ តាមរយៈការផ្លាស់ប្តូរ បទ​ពិសោធន៍ នៃការអនុវត្តគ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមគ្នាអភិវឌ្ឍន៍​គុណភាពសេវា​ថែទាំព្យាបាលទារក ​និងកុមារឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ​ប្រសិទ្ធិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា មន្ទីរពេទ្យកុមារជាតិ​ បានយកចិត្តទុកដាក់លើកកម្ពស់ ទាំងគុណភាព សុវត្ថិភាព វប្បធម៌សហភាតរៈចំណងសាមគ្គីភាព និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក តាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ ហើយក៏បង្ហាញឱ្យឃើញ​ពី​ការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់ សស្រាំ​ ក្នុងការស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែល​ជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាព ​និងឈានទៅរកការអភិវឌ្ឍ និងឈ្នះៗទាំងអស់គ្នា។

ឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមាជាតិ ​បានប្តេជ្ញាចិត្តថា ថ្នាក់ដឹកនាំ និងបុគ្គលិក​ និងអ្នកផ្តល់សេវាកម្មផ្សេងៗទាំងអស់ក្នុងមន្ទីរពេទ្យកុមារជាតិ នៅតែបន្តខិតខំប្រឹងប្រែង​ដោយយកចិត្តទុកដាក់ ​និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងគុណភាព ​សមត្ថភាព និង​បង្កើន​មិត្តភាព​ជាមួយដៃគូរអភិវឌ្ឍនានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈដល់​ប្រជាពលរដ្ឋ​ឲ្យកាន់តែមានទំនុកចិត្ត ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា វាគ្មិនអន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកជាច្រើន បានមកចូលរួមចែករំលែក​ចំណេះដឹង ​និង​បទពិសោធន៍​នៅក្នុង​សន្និសីទនេះ ​មានដូចជា៖ វាគ្មិន​មកពីព្រះរាជាណាចក្រថៃ នៃ​សាកលវិទ្យាល័យថាម៉ាសាត វាគ្មិនមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និង​វាគ្មិនមកពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ​កំពង់ធំ ពោធិ៍សាត់ ព្រៃវែង មន្ទីរពេទ្យបង្អែកស្រុក​សំពៅលូន មន្ទីរពេទ្យមង្គលបូរី ដែលសុទ្ធតែជាអ្នកកំពុងតែបំរើការ​នៅផ្នែកកុមារទារក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        178
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm