ថ្ងៃ​ម្សិលមិញ​នេះ ស្រុក​ព្រះស្ដេច​រក​ឃើញ​ករណី​ឆ្លង​ច្រើនជាងគេ ​ក្នុងចំណោម​ករណី​ឆ្លង​កូ​វីដ​-១៩​រកឃើញ​នៅ​ខេត្តព្រៃវែង​

2021/06/07 11:57:56 pm        473

​ព្រៃវែង​៖ រដ្ឋបាលខេត្ត​ព្រៃវែង​ ​បានប្រកាសថា ប្រជាពលរដ្ឋ ៥០​នាក់​ទៀត ត្រូវ​បាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ភាគច្រើន​ត្រូវបាន​រកឃើញ​លើ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រះស្ដេច​។​

​ក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន រដ្ឋបាលខេត្ត​ព្រៃវែង បាន​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ ត្រូវបាន​រកឃើញ​លើ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះស្ដេច​ចំនួន ២៨​នាក់ បន្ទាប់មក​ស្រុក​កំពង់ត្របែក រកឃើញ​ពលរដ្ឋ ៦​នាក់​ទៀត​ឆ្លង​មេរោគ​នេះ​ផងដែរ ខណៈ​ស្រុក​ពារាំង រកឃើញ​ករណី​ឆ្លង​ថ្មី ៤​នាក់​ទៀត​។​

​សម្រាប់​ស្រុក​មេសាង និង​ស្វាយ​អ​ន្ទ​រ រដ្ឋបាលខេត្ត​ព្រៃវែង បាន​បញ្ជាក់ថា បាន​រកឃើញ​ករណី​ឆ្លង​ថ្មី ៣​នាក់​ទៀត​នៅក្នុង​ស្រុក​នីមួយៗ ហើយ​ស្រុក​ពាម​រក៍ រកឃើញ​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត​។​

​ចំណែកឯ​ស្រុក និង​ក្រុង​ចំនួន ៤​ទៀត រកឃើញ​ករណី​ឆ្លង​ថ្មី​ត្រឹមតែ ១​នាក់​ប៉ុណ្ណោះ​នៅក្នុង​ស្រុក​នីមួយៗ មានស្រុក​បាភ្នំ ស្រុក​ពាម​ជរ ស្រុក​ក​ញ្ច្រៀ​ច និង​ក្រុង​ព្រៃវែង​។​

​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ ពលរដ្ឋ​ដល់​ទៅ ៦៩៩​នាក់​ហើយ​ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅ​ទូទាំង​ខេត្តព្រៃវែង ក្នុងនោះ​អ្នកជំងឺ​ចំនួន ៧​នាក់ បាន​ស្លាប់ ខណៈ​អ្នកជំងឺ ២៧៩​នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ ហើយ​អ្នកជំងឺ​ចំនួន ៤១៣​នាក់​ទៀត កំពុង​ស្ថិតក្រោម​ការព្យាបាល​បន្ត​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm