លោក ពូទីន មានបំណងឲ្យមានស្ថានីយអវកាសរុស្ស៊ី នៅឆ្នាំ២០២៧

2023/10/27 10:51:42 pm        139

ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) បាននិយាយថា ផ្នែកទី១នៃស្ថានីយគន្លងតារាវិថីថ្មីរបស់ប្រទេសរុស្ស៊ី ដែលទីក្រុងម៉ូស្គូមើលឃើញថា ជាការអភិវឌ្បដ៏សមហេតុសមផលនាពេលបន្ទាប់ នៅក្នុងការរុករកអវកាស បន្ទាប់ពីស្ថានីយអវកាសអន្តរជាតិ (ISS) គួរតែត្រូវបានដាក់ឲ្យដំណើរការ នៅឆ្នាំ២០២៧។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ក្នុងជំនួបជាមួយបណ្ដាមន្ត្រីឧស្សាហកម្មអវកាស លោក ពូទីន ក៏បានប្តេជ្ញាបន្តកម្មវិធីទៅភពព្រះចន្ទរបស់រុស្ស៊ី បើទោះបីជាមានការបរាជ័យ កាលខែសីហា ជុំវិញការចុះចតលើភពព្រះចន្ទជាលើកដំបូង ក្នុងរយៈពេល ៤៧ឆ្នាំក៏ដោយ។

លោកពូទីនបាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការបន្តការចូលរួមឆ្នាំ២០២៨ របស់ខ្លួននៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) ដែលឥឡូវនេះមានអាយុកាល ២៥ឆ្នាំហើយនោះ គឺជាវិធានការបណ្តោះអាសន្ន។

លោក ពូទីន ត្រូវបានគេដកស្រង់សម្តី ដែលនិយាយអំពីស្ថានីយគន្លងតារាវិថីថ្មីរបស់រុស្ស៊ីថា៖ «នៅពេលដែលធនធាននៅស្ថានីយអវកាសអន្តរជាតិអស់ យើងមិនមែនត្រូវការត្រឹមតែផ្នែកមួយប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវការស្ថានីយទាំងមូលយកមកប្រើប្រាស់។ ហើយនៅឆ្នាំ២០២៧ ផ្នែកទី១ គួរតែត្រូវបានដាក់នៅក្នុងគន្លងតារាវិថី»។

លោកបាននិយាយថា ការអភិវឌ្ឍស្ថានីយ ត្រូវតែដំណើរការ «ទាំងអស់ក្នុងពេលវេលាល្អសមរម្យ» បើពុំនោះទេកម្មវិធីរបស់រុស្ស៊ី ប្រឈមនឹងហានិភ័យនៃការយឺតយ៉ាវផ្នែកការអភិវឌ្ឍការហោះហើរអវកាស ដែលមានអាកាសយានិក៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        13
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        19
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm