និសិ្សតបញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប ប្តេជ្ញាចិត្តចូលរួមថែរក្សា និងអភិរក្ស លើកស្ទួយក្នុងវិស័យសិល្បៈខ្មែរ

2023/10/28 04:34:09 am        560

ភ្នំពេញ#÷ ក្នុងពិធីបិទការពារស្នាដៃ បញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡងចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះនិសិ្សតបានបញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប លើឯកទេសទាំង៤ បានប្តេជ្ញាចិត្តចូលរួមថែរក្សា និងអភិរក្ស លើកស្ទួយវិស័យសិល្បៈខ្មែរ ឲ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយ។

និសិ្សត បូរី អារីយ៉ា ឯកទេសតុបតែងលម្អនៃស្ថាបត្យកម្ម ជំនាន់ទី២៥, និស្សិត ចន សុវណ្ណឌី ឯកទេស វិចិត្រកម្ម ជំនាន់ទី៣១, និសិ្សត ស្រឿន ម៉េងឡុង ឯកទេសគំនូរសារគមនាគមន៍ ជំនាន់ទី១៥ និងនិសិ្សត ញ៉ែម ចាន់លាភ ឯកទេសចម្លាក់ ជំនាន់ទី២៩ ក្នុងចំណោមនិសិ្សតចំនួន១៤៧នាក់ បានចូលរួមប្រឡងបញ្ចប់មហាវិទ្យាល័យសិល្បៈសូនរូប និងទទួលលទ្ធផលជោគជ័យទាំងអស់គ្នា បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ បានសិក្សារៀនសូត្រក្នុងមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រយៈពេល៤ឆ្នាំ លើឯកទេសទាំង៤ អាចនិយាយបានថា ក្នុងអំឡុងពេលសិក្សា គឺមានការលំបាក ប៉ុន្តែដោយកី្តស្រលាញ់ និងទទួលបានការលើកទឹកចិត្តពីលោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ខិតខំបង្រៀនដល់និសិ្សតគ្រប់ៗគ្នា ឲ្យទទួលបានលទ្ធផលល្អនាថ្ងៃនេះ និងនិស្សិតប្អូនជំនាន់ក្រោយ ព្រោះថាលោកគ្រូ ជាអ្នកមានគុណ ដែលបានបង្ហាត់បង្រៀនឲ្យនិសិ្សតគ្រប់រូប យល់ដឹងអំពីផ្នែកសិល្បៈសូនរូប។ ដូច្នេះនិសិ្សតគ្រប់រូបបានខិតខំព្យាយាមផលិតស្នាដៃបញ្ចប់ថ្នាក់បរិញ្ញាបត្រ រៀងៗខ្លួន ដោយក្នុងស្នាដៃនីមួយៗ បានបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌របស់ប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការមេប្រយោគ ក្នុងការប្រឡងបញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប បានថ្លែងថា ក្រសួងវប្បធម៌ មានភារកិច្ចអប់រំ តាមរយៈសិល្បៈ សម្រាប់មហាវិទ្យាល័យក្មួយៗនិសិ្សត សុទ្ធតែមានពាក្យសិល្បៈពីមុខទាំងអស់ សិល្បៈវិចិត្រកម្ម សិល្បៈចម្លាក់ សិល្បៈគំនូរ និងសិល្បៈផ្សេងទៀត។ ដូច្នេះត្រូវធ្វើយ៉ាងណាអប់រំ និងអូសទាញប្រជាជន ឲ្យមានសមានចិត្ត។ ក្នុងនោះក្រសួងវប្បធម៌ ជម្រុញឲ្យធនធានមនុស្សរបស់យើងបង្កើតស្នាដៃ ដែលជាផលិតផលវប្បធម៌ ដើម្បីចូលរួមថែរក្សាអត្តសញ្ញាណជាតិ និងទប់ស្កាត់ការហូរចូលវប្បធម៌បរទេសផងដែរ។

ជាចុងក្រោយបើតាមលោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានឲ្យដឹងថា និស្សិតដែលបានប្រឡងជាប់នាពេលនេះ មានចំនួន១៤៧នាក់ នារី៩៦នាក់៖

-ឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម មានចំនួន១០១នាក់ នារី៧៦នាក់ លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៦១នាក់ និងនិទ្ទេសល្អណាស់ ចំនួន៤០នាក់។

-ឯកទេស គំនូរសារគមនាគមន៍ មានចំនួន៣៧នាក់ នារី១៧នាក់ លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៩នាក់, និទ្ទេសល្អណាស់ ចំនួន៦នាក់ និងនិទ្ទេសល្អ ចំនួន១២នាក់។

-ឯកទេស វិចិត្រកម្ម ចំនួន៧នាក់ នារី៣នាក់ លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៤នាក់ និងនិទ្ទេសល្អ ចំនួន៣នាក់។

-ឯកទេស ចម្លាក់ ចំនួន២នាទី លទ្ធផលទទួលបាន និទ្ទេសល្អប្រសើរ ចំនួន២នាក់៕ អត្ថបទ÷ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm