ខេត្ត​តាកែវ​រកឃើញ​ពលរដ្ឋ ​៥៥​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ​ភាគច្រើន​ជា​កម្មករ​កម្មការិនី​រោងចក្រ​នៅ​ស្រុក​សំរោង​

2021/06/08 12:13:03 am        493

​តាកែវ​៖ រដ្ឋបាល​ខេត្តតាកែវ បាន​រកឃើញ​ប្រជាពលរដ្ឋ​រហូតដល់ ៥៥​នាក់​បន្ថែមទៀត បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ភាគច្រើន​ជា​កម្មករ​កម្មការិនី​រោងចក្រ និង​ក្រុមអាជីវករ​។​

​តួលេខ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​រប​ស់​ស្នងការ​នគរបាល​ខេត្តតាកែវ លោក សុខ សំណាង ដែល​ផ្ញើ​ទៅ​អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​របាយការណ៍​ដដែល​នេះ បង្ហាញថា ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ ត្រូវបាន​រកឃើញ​លើ​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន ២៥​នាក់​នៅ​ក្នុង​ស្រុក​សំរោង ហើយ​ករណី​ឆ្លង​ចំនួន ១៥​នាក់​ទៀត ត្រូវបាន​រកឃើញ​នៅ​ក្រុង​ដូន​កែវ ក្នុងនោះ​មាន​អាជីវករ ១៣​នាក់ កុមារី​ម្នាក់ និង​មន្ត្រីនគរបាល ១​រូប​។​

​ចំណែកឯ​ស្រុក​ព្រៃកប្បាស​វិញ របាយការណ៍​ដដែល​នេះ បញ្ជាក់ថា បាន​រកឃើញ​ប្រជាពលរដ្ឋ ៥​នាក់​បន្ថែមទៀត​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ​ខណៈដែល​ស្រុក​កោះអណ្ដែត និង​ស្រុក​គិរីវង់ រកឃើញ​ពលរដ្ឋ ៣​នាក់​ទៀត​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ស្រុក​នីមួយៗ​។​

​ចំណែក​ស្រុក​បាទី និង​ស្រុក​ត្រាំកក់ នគរបាល​ខេត្តតាកែវ​បញ្ជាក់ថា បាន​រកឃើញ​ករណី​ឆ្លង​ថ្មី ២​នាក់​បន្ថែមទៀត​នៅក្នុង​ស្រុក​នីមួយៗ​៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        135
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        119
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm