រដ្ឋ Maine ដកចេញបទបញ្ជាឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ខណៈការស្វែងរកអ្នកបាញ់ប្រហារនៅទីក្រុង Lewiston នៅតែបន្ត

2023/10/28 04:22:42 pm        120

នគរបាលនៅក្នុងរដ្ឋ Maine បានដកចេញបទបញ្ជាដែលបានឲ្យមនុស្សរាប់ម៉ឺននាក់ស្នាក់នៅតែក្នុងលំនៅឋានរបស់ពួកគេ ខណៈមន្រ្តីរាប់រយនាក់បានបន្តតាមចាប់ខ្លួនលោក Robert R. Card ដែលត្រូវបានគេសង្ស័យក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំបណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់នៅរង្គសាលមួយកន្លែងនិងកន្លែងបោះប៊ូលីង នៅទីក្រុង Lewiston ក្នុងសប្តាហ៍នេះ។ បទបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ ត្រូវបានដាក់ភ្លាមៗ បន្ទាប់ពីការបាញ់រះកាលពីយប់ថ្ងៃពុធ ទី២៥ ខែតុលា។

លោក Mike Sauschuck ស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Maine បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការបរបាញ់សត្វក្តាន់ ក៏ត្រូវបានហាមឃាត់នៅក្នុងទីក្រុងចំនួន៤ នៅជិតទីតាំងបាញ់ប្រហារ រហូតដល់មានការជូនដំណឹងបន្ថែមទៀត ទោះបីជាវាត្រូវបានអនុញ្ញាតនៅក្នុងរដ្ឋផ្សេងទៀតក៏ដោយ។ លោក Sauschuck និយាយថា ជនរងគ្រោះទាំង១៨នាក់ ត្រូវបានកំណត់អត្តសញ្ញាណ រួចហើយ ដោយបង្ហាញឈ្មោះ និងអាយុរបស់ពួកគេដែលមានចាប់ពី ១៤ឆ្នាំ ដល់៧៦ឆ្នាំ។ រូបថតជនរងគ្រោះមួយចំនួនត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន។ កាលពីថ្ងៃសុក្រ ការស្វែងរក លោក Card បានពង្រីកទីតាំងដល់ដែនទឹកនៅទន្លេ Androscoggin ។ ក្រុមអ្នកមុជទឹក ត្រូវបានគេដាក់ពង្រាយ ហើយមនុស្សយន្ត និងឧបករណ៍ស្វែងរក ត្រូវបានប្រើប្រាស់ក្នុងការតាមស្វែងរកទាហានបម្រុងកងទ័ពជើងគោកសហរដ្ឋអាមេរិករូបនេះ។ ក្រុមអ្នកស៊ើបអង្កេត បានផ្តោតទៅលើទន្លេដែលជាទីតាំងចុងក្រោយគេ របស់លោក Card ដែលរថយន្ត SUV ពណ៌សមួយគ្រឿងត្រូវបានរកឃើញបោះបង់ចោលនៅចំណតទូក។ ផ្លូវនៅទីក្រុង Lewiston គ្មានមនុស្សដើរនោះទេ ហើយអាជីវកម្មត្រូវបានបិទទ្វារ ខណៈពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យស្នាក់នៅនឹងកន្លែង។ មន្ត្រីបានបញ្ជាក់ថា ការតាមស្វែងរក អាចមានរយៈពេលជាច្រើនថ្ងៃបន្ទាប់ពីការឆែកឆេរផ្ទះរបស់ជនសង្ស័យ បានបង្ហាញថាគ្មាននរណាម្នាក់នៅខាងក្នុងនោះទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        85
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm