កម្ពុជាបដិសេធមិនចូលរួមសេចក្តីថ្លែងការណ៍ចំពោះសង្រ្គាមនៅប៉ាលេស្ទីន និងអ៊ីស្រាអែលតែធ្វើការថ្កោលទោសចំ ពោះការសម្លាប់ជនស៊ីវិល

2023/10/28 06:15:18 pm        172

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈតំណាងអចិន្ត្រៃយ៍របស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសបដិសេធមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងក្នុងនាមក្រុមណានោះទេ ចំពោះសង្រ្គាមរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន ប៉ុន្តែកម្ពុជាសូមធ្វើការថ្កោលទោសចំពោះអំពើហិង្សាមួយនេះ ដែលបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិតរាប់ពាន់នាក់នោះ។

 យោងតាមសេចក្តីថ្លែងការណ៍របស់លោកស្រី អ៊ាត សោកា តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការ សហប្រជាជាតិ(UN)ក្នុងកិច្ចប្រជុំពិសេសបន្ទាន់មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេ ស្ទីន និងអ៊ីស្រាអែលកាលពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ ម្សិលមិញនេះ បានបញ្ជាក់ថា កម្ពុជា«សូមសម្តែងនូវមរណទុក្ខ ចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួមទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ខែតុលា រហូតដល់ បច្ចុប្បន្ន និងមុនពេលនេះផងដែរ ទាំងនៅក្នុងរដ្ឋប៉ាលេស្ទីន និងអ៊ីស្រាអែល។ ជម្លោះប៉ាលេស្ទីន និងអ៊ីស្រាអែល គឺ ជាបញ្ហាដ៏ស្មុគ្រស្មាញ និងផុយស្រួយបំផុត។ ហេតុនេះកម្ពុជាសូមលើកឡើងនូវជំហរជាគោលការណ៍របស់ខ្លួនលើ បញ្ហានេះ ដោយមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ»។

 នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ទៅកាន់អង្គប្រជុំទៀតថា «កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហិង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ យើងមានការព្រួយ បារម្ភខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ស្តី្រ កុមារ ទារក និង ចាស់ជរា នៅលើទឹកដីនៃជម្លោះបច្ចុប្បន្ននេះ»។

 តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ លោកស្រី អ៊ាត សោកា ក៏បានលើកឡើងផងដែរថា វាគួរឲ្យរន្ធត់ចិត្ត បំផុត ដោយឃើញការកើនឡើងនូវចំនួនប្រជាជនស៊ីវិលដែលស្លាប់ និងរបួសព្រមទាំងទុក្ខវេទនាដែលត្រូវស៊ូទ្រាំ។ កម្ពុជាសូមជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួម ដោយស្មារតីស្ថាបនា ធ្វើកិច្ចសន្ទនាដើម្បីបន្ធូស្ថានការណ៍កុំឲ្យកាន់តែធ្លាក់ដុនដាប ហើយសម្រេចនូវបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជាមនុស្សធម៌។ លោកស្រីបានបន្ថែមទៀតថា ជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលត្រូវតែ ទទួលបាននូវការការពារពីគ្រោះថ្នាក់នៅក្នុងជម្លោះ។

 នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះដែរ លោកស្រី អ៊ាត សោកា ក៏បានអំពាវនាវ និងជំរុញឲ្យមានការ ដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ហើយក៏សូមឲ្យភាគីទាំងអស់ ចៀសវាងការវាយប្រ ហារតម្រង់ទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតការបើកច្រកដោយគ្មានឧបសគ្គសម្រាប់ ផ្តល់ជំនួយមនុស្សធម៌សំខាន់ៗដូចជា អាហារ ទឹក និងថ្នាំពេទ្យ ដល់ប្រជាជនដែលត្រូវការជំនួយស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិផងដែរ។

 លោកស្រី អ៊ាត សោកា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យរួបរួមគ្នាក្នុងស្មារតីសាមគ្គីភាព និង ស្មោះស្ម័គ្រពិតប្រាកដ ដើម្បីជំរុញឲ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ នាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងផងដែ៕ អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm