គិតពីថ្ងៃទី១-២៨ខែតុលាកាកបាទក្រហមកម្ពុជាប្រគល់អំណោយដល់ពលរដ្ឋរងគ្រោះសរុប ៧.៥១៦ គ្រួសារ

2023/10/29 03:02:27 am        98

ភ្នំពេញ÷ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋចំនួន៥៥២គ្រួសារ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរហ័ស រស់នៅក្នុងភូមិចំនួន១៨ ឃុំចំនួន៤ នៃស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាបានឱ្យដឹងថាពិធីប្រគល់នាព្រឹកនេះធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា ទី១នៅវត្តអង្គស្តុក ឃុំទួលអំពិល ស្រុបបសេដ្ឋ១៧៣គ្រួសារ ទី២នៅវត្តកាត់ភ្លុក ឃុំកាត់ភ្លុក ស្រុបបសេដ្ឋ ៧៨គ្រួសារ ក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងទីតាំងទី៣ នៅវត្តព្រៃទទឹង ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគង់ពិសី ៣០១គ្រួសារ ក្រោមវត្តមាន ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា។

ក្នុងឱកាលជួបសំណេះសំណាលនោះ ថ្នាក់ដឹកនាំទាំងពីរក្រុម បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សនេះ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ត្រូវមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ដែលនៅក្នុងផ្ទះឱ្យបានល្អ។ ទន្ទឹមនឹងនេះ នៅពេលទឹកស្រកទៅវិញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ ត្រូវពិនិត្យនិងកំចាត់ចោលវត្ថុ ដែលជាជម្រកមុសខ្លា ដែលអាចដក់ទឹកបាន ព្រោះជំងឺគ្រុនឈាមបង្កឡើងដោយសារមុសខ្លាញីខាំ។

ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងជាតំណាងប្រជាពលរដ្ឋទូទាំងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សនេះ។ ឯកឧត្តម បានគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ កាយពលមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។

សូមបញ្ជាក់ថានៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២៣នេះ ជាថ្ងៃបិទបញ្ចប់ នៃការប្រគល់អំណោយជួយសង្រ្គោះពលរដ្ឋរង គ្រោះ ដោយសាជំនន់ទឹកភ្លៀងឆ្នាំ២០២៣។ ដោយគិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៨ ខែតុលានេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៧.៥១៦ គ្រួសារ (ក្នុងនោះថ្នាក់កណ្តាល បានឆ្លើយតបចំនួន ៦.២១០គ្រួសារ និងថ្នាក់សាខាឆ្លើយតបបាន ១.៣០៦គ្រួសារ) នៅតាមបណ្តារាជធានី-ខេត្តចំនួន៩ រួមមាន រាជធានីភ្នំពេញ, ខេត្តពោធិ៍សាត់, ខេត្តកំពង់ស្ពឺ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកណ្តាល, ខេត្តព្រះវិហារ និងខេត្តតាកែវ៕ អត្ថបទ សំ ងីម

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm