ឥណ្ឌា​បើក​ទីក្រុង​ធំៗ​ឡើងវិញ​ ស្រប​ពេល​មើលឃើញ​ករ​ណី​ឆ្លង​ជំងឺ COVID-19​ធ្លាក់​ចុះ​ទាប​ក្នុង​រយៈពេល ​២​ខែ​

2021/06/07 07:56:45 pm        434

​ឥណ្ឌា៖ រដ្ឋធានី​ញូ​វ ដែ​ល្លី និង​ទីក្រុង​ហិរញ្ញវត្ថុ​ម៉ុម​បៃ របស់​ប្រទេស​ឥណ្ឌា បានចាប់ផ្តើម​បញ្ឈប់​វិធានការ​រឹតត្បិត​បន្តិច​ម្តងៗ​នៅ​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​មួយ​នេះ បាន​ធ្លាក់​ចុះ​ទាប​ក្នុង​រយៈពេល​២​ខែ​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ ឥណ្ឌារាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ចំនួន ១០០.៦៣៦​នាក់ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ច្រើនជាង ៤០​ម៉ឺន​នាក់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ អំឡុង​ខែ​ឧសភា និង​ករណី​ស្លាប់ ២.៤២៧​នាក់​។​

​មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង​ធំ​ទាំង​២ ដែល​មាន​ពលរដ្ឋ​សរុប​ប្រហែល ៤០​លាន​នាក់ បាន​ដាក់​អ្នកជំងឺ​លើស​ចំណុះ ដោយសារតែ​រលក​នៃ​ករណី​ឆ្លង​ជំងឺ COVID-19​ ក្នុង​ខែមេសា និង​ខែឧសភា ធ្វើ​ឲ្យ​ពួកគេ ជួប​កង្វះខាត​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ និង​ឱសថ​សំខាន់​ផ្សេងៗ​ទៀត។​

​ការ​ហក់​ឡើង​ករណី​ឆ្លង​ថ្មី​ដ៏​ច្រើន​លើសលប់​នេះ​ដែរ ធ្វើ​ឲ្យ​ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ថ្មី​ច្រើន​ជាងគេ​បំផុត និង​ធ្វើ​ឲ្យ​ពួកគេ ក្លាយ​ជា​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​លំដាប់​ទី​២​នៅលើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក​ជាមួយនឹង​ករណី​ឆ្លង​ជិត ២៩​លាន​នាក់​។​

​កាល​ពីពេល​កន្លងទៅ ក្រុម​អាជ្ញាធរ​នៅក្នុង​ទីក្រុង​ដែ​ល្លី និង​ទីក្រុង​ម៉ុម​បៃ ក៏ដូចជា​ទីក្រុង​ជាច្រើន​ទៀត បាន​ដាក់​ចេញ​វិធានការ​រឹត​ត្បឹ​ត​លើ​ការធ្វើដំណើរ និង​សកម្មភាព​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង​ជំងឺ COVID-19​។​

​លោក​អា​វីន ខេ​រី​វ៉ាល់ គឺជា​នាយក​មន្ត្រី​ក្រុង​ដែ​ល្លី បាន​និយាយ​នៅលើ Twitter​ថា ពួកយើង​ត្រូវតែ​សុវត្ថិភាព​ពី​ជំងឺ COVID-19 ហើយ​ពួកយើង​ត្រូវតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដើរ​ផងដែរ ស្រប​ពេលដែល​ផ្សារ​ទំនើប​មួយចំនួន ចាប់​បើក​ដំណើរការ​ឡើងវិញ​។​

​លោក​បាន​បញ្ជា​ឲ្យ​ពាក់កណ្តាល​នៃ​ផ្សារ​លក់ទំនិញ​នៅក្នុង​រដ្ឋធានី​ដែ​ល្លី បើក​ឡើងវិញ ហើយ​ចំនួន​ផ្សារ​ជាច្រើន​ទៀត នឹង​បើក​ដំណើរការ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ការិយាល័យ និង​បណ្តាញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក្រុង​ដែ​ល្លី បើក​តែ ៥០​ភាគរយ​ប៉ុណ្ណោះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វិធានការ​ផ្សេងទៀត នៅតែ​អនុវត្តន៍​ដដែល ដូចជា​បម្រាម​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​តាម​ភោជនីយដ្ឋាន នៅ​រោង​មហោស្រព និង​កីឡដ្ឋាន៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm