ក្នុងថ្ងៃដ៏នក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីបុណ្យខួបទី១៩ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកព្រះអំណោយចែកជូនប្រជារាស្ត្រក្រីក្រ ដែលបានរងគ្រោះដោយសារទឹកជំនន់ជាច្រើនគ្រួសារ នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕