ខេត្តកំពង់ស្ពឺជាខេត្តទី១៣ ត្រូវប្រកាសថាគ្មានមីន និងផ្ដល់ដីសុវត្ថិភាពជូនពលរដ្ឋ

2023/10/30 08:05:00 pm        156

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ហើយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសថា អស់មីនទាំងស្រុង រួមទាំងផ្ដល់ស្នាមញញឹម និងដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ​ដើម្បីប្រើប្រាស់ ជាពិសេសការធ្វើកសិកម្ម ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​អគាររដ្ឋបាលថ្មី​ សមិទ្ធផលនានា ព្រមទាំងប្រកាស​ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីនក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា មុននឹងរាជធានីភ្នំពេញ ធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួក ប៉ុលពត គឺគេត្រូវយកខេត្តកំពង់ស្ពឺជាមុនសិន ​ដូច្នេះទើបធ្វើឲ្យខេត្តមួយនេះ ទទួលនូវកាកសំណលជាតិផ្ទុះ​ដ៏ច្រើនលើសលុប ។

ឯកឧត្តមបន្តថា ក្រោមការអនុវត្តនូវគោលនយោបាយឈ្នះ ឈ្នះ ​របស់សម្ដេចតេជោ ជា​នាយករដ្ឋមន្ត្រី ទើបធ្វើឲ្យខេត្តកំពង់ស្ពឺ ​ទទួលបាននូវប្រវត្តិសាស្ត្រថ្មីបន្ថែម ដោយមានសេរីភាព​រួចចាក់​ផុត ពីការគំរាមកំហែងដោយសារមីន ​និងសំណលជាតិផ្ទុះពីសង្គ្រាម​ ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ​ដែលត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមម្លប់សន្តិភាព ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ខេត្តកំពង់ស្ពឺ ​ត្រូវបានបោសសំអាតមីន និងគ្រាបអនុវត្តដោយ​ប្រតិបត្តិករចំនួន៥ គឺរួមមានអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ​អង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលរក្សា​សន្តិភាព អង្គភាពហេឡូត្រាស (HALLO TRUS) ​និងអង្គការមេក ក្នុងទំហំផ្ទៃដីជាង ៦៨គីឡូម៉ែត្រក្រឡា ។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩២ រហូតដល់ខែតុលា​ ឆ្នាំ២០២៣ កម្ពុជាបាន​រំដោះផ្ទៃដី ពីការគំរាមដោយសារមីន ​និងសំណលជាតិផ្ទុះពីសង្គ្រាមបានចំនួន ២ ៧៩៥គីឡូម៉ែត្រ​ក្រឡា បានរកឃើញ និងដុតបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត​ រាប់លានគ្រាប់​ ហើយផ្ដល់​អត្ថប្រយោជន៍​ដល់ប្រជាពលរដ្ឋប្រមាណ ១១លាននាក់ ។

សម្រាប់រាជធានីខេត្ត ​ចំនួន១២ទៀត ដែលត្រូវបានប្រកាសថាអស់មីនទាំងស្រុ រួមមាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត ហើយការដោះមីន ការបញ្ចប់សង្គ្រាមនេះ បានផ្លាស់ប្តូររាជធានី​ខេត្តទាំងអស់នេះ ឲ្យមានការអភិវឌ្ឍ និងមានសក្តានុពលសេដ្ឋកិច្ច រួមទាំងមានការទាក់ទាញ​ភ្ញៀវទេសចរណ៍ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm