
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) កាលពីថ្ងៃអាទិត្យ បាននិយាយថា ការទម្លាក់គ្រាប់បែកដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា «អាចបង្ខំឲ្យមនុស្សគ្រប់គ្នា» ធ្វើសកម្មភាពនៅក្នុងការព្រមានចុងក្រោយបង្អស់ ដែលចេញដោយសាធារណរដ្ឋឥស្លាម ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។
អ៊ីស្រាអែល បាននិងកំពុងវាយលុកលើទឹកដីប៉ាឡេស្ទីនដ៏តូចនេះ ចាប់តាំងពីខ្មាន់កាំភ្លើងក្រុមហាម៉ាសបានវាយប្រហារឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ហើយយោងតាមក្រុមមន្ត្រីអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។
ចាប់តាំងពីពេលនោះមក មនុស្សជាង ៨.000 នាក់ ត្រូវបានសម្លាប់ ដែលពាក់កណ្តាលនៃពួកគេ គឺជាកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដែលជាតំបន់ដីដ៏តូចពុំសូវមានជីជាតិ ដែលមានប្រជាជនចំនួន ២.៤លាននាក់។
លោករ៉េស៊ី បាននិយាយនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter កាលពីថ្ងៃអាទិត្យថា៖«ឧក្រិដ្ឋកម្មនៃរបបជ្វីហ្វនិយម បានឆ្លងកាត់បន្ទាត់ក្រហម ហើយនេះ អាចបង្ខំឲ្យមនុស្សគ្រប់គ្នា ចាត់វិធានការ»។