
ការស៊ើបអង្កេតរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF)ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា អ្នកសារព័ត៌មានរ៉យ ទ័រម្នាក់ បានស្លាប់នៅភាគខាងត្បូងប្រទេសលីបង់កាលពីពីរសប្តាហ៍មុន ហើយអ្នកផ្សេងទៀត បានរងរបួសក្នុងឧប្បត្តិហេតុដូចគ្នានេះ ត្រូវបានគេកំណត់គោលដៅដោយចេតនា។
អ្នកកាសែតវីដេអូឈ្មោះ Issam Abdallah បានស្លាប់ និងអ្នកកាសែត ៦នាក់ផ្សេងទៀត បានរងរបួស រួមទាំងពីរនាក់មកពីសារព័ត៌មានAFPដែលម្នាក់ក្នុងចំណោមពួកគេ រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារទៅលើភូមិ Alma al-Shaab នៅប្រទេសលីបង់ភាគខាងត្បូង កាលពីថ្ងៃទី១៣ ខែតុលា។
ក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បាននិយាយថា៖«ការរកឃើញដំបូងនៃការស៊ើបអង្កេត បង្ហាញថា អ្នកយកព័ត៌មាន មិនមែនជាជនរងគ្រោះដែលជាគោលដៅនៃការបាញ់ប្រហារនោះទេ»។
«រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរបស់ពួកគេ ដែលមានសញ្ញាថា «សារព័ត៌មាន» ត្រូវបានគេកំណត់គោលដៅ ហើយវាក៏ច្បាស់ដែរថា ក្រុមដែលឈរជើងនៅក្បែរនោះ គឺជាអ្នកសារព័ត៌មាន»។