អាស៊ាន​ស្នើ​ចិន​ឲ្យ​ជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​

2021/06/08 04:39:03 pm        143

អាស៊ាន៖ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា ASEAN បាន​ស្នើសុំ​ប្រទេស​ចិន​ឱ្យ​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ​សម្រាល​ស្ថានការណ៍​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។​ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​សមាជិក​អាស៊ាន​ និង​ចិន​បាន​ជួប​ប្រ​ជុំ​គ្នា​នៅ​ទីក្រុង​ឆុង​ឈី​ង​ប្រទេស​ចិន​។​

​លោក Wunna Maung Lwin ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ បន្ទាប់ពី​រដ្ឋប្រហារ​ក៏បាន​ចូលរួម​ដែរ​។​ ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ​ពួកគេ​បាន​ពិភាក្សា​លើ​ការ​ឯកភាព​គ្នា ៥​ចំណុច​ដែល​បាន​ព្រមព្រៀងគ្នា​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ខែ​មេសា​។​ កិច្ចព្រមព្រៀង​នេះ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​បន្ទាន់ និង​ប្រេសិត​ម្នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​សម្របសម្រួល​ការ​ចរចា​រវាង​យោធា​ និង​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី Retno Marsudi ក្រោយមក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ​វា​ជា​កាតព្វកិច្ច​របស់​អាស៊ាន​ ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ជាបន្ទាន់​។​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ​ទីក្រុង​ប៉េកាំង​នឹង​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន​ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ទទួល​បាន​ការ​សម្របសម្រួល​របស់​ខ្លួន​ដើម្បី​ធានា​បាន​នូវ ​“​ស្ថានភាព​ធូរស្រាល​យ៉ាង​ឆាប់រហ័ស​” សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm