ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បង្កើនការរឹតបន្តឹងសន្តិសុខ នៅមុនពិធីបុណ្យ Halloween

2023/10/30 11:33:49 pm        67

នគរបាល និងអាជ្ញាធរ នៅមូលដ្ឋាន ក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង និងតូក្យូរបស់ប្រទេសជប៉ុន កំពុងបង្កើនវិធានការសុវត្ថិភាព នៅមុនពិធីបុណ្យហាឡូវ៉ីន (Halloween) ដែលកាលពីឆ្នាំមុន ការប្រជ្រៀតជាន់គ្នា ក្នុងចំណោមអ្នកចូលរួមកម្មវិធីបុណ្យនេះ នៅសង្កាត់ Itaewon ទីក្រុងសេអ៊ូល បានបណ្តាលឲ្យមនុស្ស ១៥៩នាក់ បាត់បង់ជីវិត។

នៅទីក្រុងសេអ៊ូល នគរបាលជាង ១.០០០នាក់ បានមកជួបជុំ សម្រាប់ការគ្រប់គ្រងចំនួនមនុស្សដ៏ច្រើន នាឆ្នាំនេះ នៅតំបន់ដ៏ពេញនិយមចំនួន ១៦កន្លែង។ របងត្រូវបានគេដាក់នៅចំកណ្តាលផ្លូវនានា ដើម្បីបង្កើតចរាចរណ៍ថ្មើរជើងឯកទិស សម្រាប់ទិសដៅទាំង២។ ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) នឹងវិភាគវីដេអូពីកាមេរ៉ាសុវត្ថិភាព ដើម្បីជូនដំណឹងដល់អាជ្ញាធរ ពេលក្រុមមនុស្ស កំពុងបង្កើតភាពណែនណាប់តាន់តាប់។

កាលពីថ្ងៃអាទិត្យ មនុស្សម្នា បាននាំគ្នាទៅសង្កាត់ Itaewon ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ ភាគច្រើនក្មេងៗ ដែលបានស្លាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ សារដែលសរសេរថា «សូមទៅកាន់សុគតិភព» ត្រូវបានបិទនៅលើជញ្ជាំងតាមច្រកផ្លូវដ៏តូចចង្អៀតនោះ។

ចំណែកនៅប្រទេសជប៉ុន ទីកន្លែងដ៏ធំ ដែលរៀបចំពិធីបុណ្យហាឡូវីននេះ គឺមណ្ឌល Shibuya របស់ទីក្រុងតូក្យូ ក៏កំពុងបង្កើនវិធានការសុវត្ថិភាពរបស់ខ្លួនផងដែរ។ អភិបាលក្រុង Shibuya លោក Hasebe Ken បានធ្វើសេចក្តីប្រកាសដ៏កម្រមួយ នៅដើមខែតុលា ដោយប្រាប់អ្នកដែលមានបំណងចូលរួមកម្សាន្ត ក្នុងភាពអ៊ូអែឲ្យនៅឆ្ងាយពីមណ្ឌលនេះ នៅថ្ងៃបុណ្យហាឡូវ៉ីន។ លោក Hasebe បានសង្កត់ធ្ងន់ថា៖ «មណ្ឌល Shibuya នឹងមិនក្លាយជាកន្លែងប្រារព្ធពិធីបុណ្យហា Halloween នៅឆ្នាំនេះទេ។ ខ្ញុំចង់បង្ហាញសារនេះយ៉ាងច្បាស់ទៅកាន់ពិភពលោក"»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        160
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm