មេដឹកនាំម៉ាឡេស៊ី និងសិង្ហបុរី អំពាវនាវឲ្យមានសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា បើទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ

2023/10/31 12:25:35 am        417

នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim បានរិះគន់អ៊ីស្រាអែល និងបានជំរុញឲ្យមានសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ស្របពេលជម្លោះកើនឡើងនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ។

អនុសាសន៍របស់លោក Anwar បានកើតមានឡើង ស្របពេលដែលរូបលោកបានជួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ។

មេដឹកនាំរបស់ម៉ាឡេស៊ីរូបនេះ ដែលស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកទៅកាន់សិង្ហបុរី បានជួបប្រធានាធិបតីទើបជ្រើសរើសថ្មីរបស់ប្រទេសមួយនេះ គឺលោក Tharman Shanmugaratnam ផងដែរ ដែលជាផ្នែកមួយនៃវេទិកាដកថយរបស់មេដឹកនាំសិង្ហបុរី-ម៉ាឡេស៊ី ដើម្បីផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសជិតខាងទាំង ២ ។

កាលពីថ្ងៃអង្គារសប្តាហ៍មុន លោក Anwarបានចូលរួមជាមួយក្រុមអ្នកគាំទ្រប៉ាឡេស្ទីន នៅបាតុកម្មក្នុងប្រទេសម៉ាឡេស៊ី គឺជាប្រទេសភាគច្រើនជាជនមូស្លីម ដែលបានក្លាយជាអ្នកគាំទ្រមូស្លីមជាយូរមកហើយលើបុព្វហេតុជនប៉ាឡេស្ទីន ហើយនិងបានអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋ ២ ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

លោក Anwarនិយាយថា ដូចដែលលោកបាននិយាយរួចហើយថា បញ្ហាទាំងមូលមិនមែនជាអ្វីដែលបានកើតឡើងកាលពីរយៈពេល ២សប្តាហ៍មុននោះទេ ពេលដែលក្រុមហាម៉ាស់វាយប្រហារលើអ៊ីស្រាអែល ប៉ុន្តែវាគឺជាអ្វីដែលពួកយើងផ្តល់លក្ខខណ្ឌថាជា “នយោបាយនៃការកាន់កាប់” ។ គ្មានប្រទេសណាអាចធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីនបានឡើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅពេលនេះ ជាការពិតណាស់ថាជាសន្តិភាព ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm