សុវណ្ណាភូមិ ឡាយហ្វ៍ រៀបចំព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំ «Family Fun Bike 2023» សម្រាប់កុមារកម្ពុជា

2023/10/31 03:26:24 pm        447

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិត​​ឈានមុខគេ​ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានមោទកភាព ប្រកាស​ពីការបញ្ចប់ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយភាពជោគជ័យ ក្រោម​ប្រធាន​បទ «ជិះកង់ដើម្បីជួយកុមារកម្ពុជាឆ្នាំ២០២៣» នៅរាជធានីភ្នំពេញ ក្នុងគោល​បំណង​ស្វែង​រក​មូលនិធិក្នុងការជួយឧបត្ថម្ភដល់កុមារកម្ពុជាដែលកំពុងខ្វះខាត។

ព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជិះកង់ប្រមាណជាង ៣០០នាក់ ក្នុងសកម្មភាពសប្បុរសធម៌នេះ។ ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏​សូម​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះការចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន​វិនិយោគ​ទុនអាណិកជនកម្ពុជា ទីក្រុងកោះពេជ្រ មន្ទីរពេទ្យអ៊ីនធ័រឃែរ ធនាគារកាណាឌីយ៉ា ផ្សារ​ទំនើបសូរិយា សេនធ័រភ័នធ៍ សណ្ឋាគារតារា ផ្សារទំនើបអូឡាំព្យា ផ្សារទំនើបរតនាផ្លាហ្សា សាលា​អន្តរជាតិកាណាដាភ្នំពេញ ក្រុមហ៊ុនវ៉តឆ៍ អេមផាយ ខូ អិលធីឌី ក្រុមហ៊ុនដាតាសេហ្វ (ខេមបូឌា) និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត សម្រាប់ការគាំទ្រដ៏សប្បុរសក្នុងព្រឹត្តិការណ៍នេះ។ សុវណ្ណាភូមិ ឡាយហ្វ៍ សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គណៈ​គ្រប់​គ្រង​ទីក្រុង​កោះពេជ្រ​ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ និងដៃគូប្រព័ន្ធផ្សព្វផ្សាយដូចជា BTV, CC Time, Baksey Media, Phnom Penh Post, Tnaot App, ដែលបាន​ចូលរួម​ឧបត្ថម្ភ​ផ្សព្វ​ផ្សាយ​ផង​ដែរ។

មូលនិធិជាសាច់ប្រាក់សរុប ដែលបានប្រមូលពីម្ចាស់ឧបត្ថម្ភទាំងអស់មានចំនួន ២ ៦០០​ដុល្លារ​អាមេរិក​ ព្រមទាំងទទួលបានសម្ភារមួយចំនួនផងដែរ ហើយចំនួនទឹកប្រាក់ និងសម្ភារ​ទាំង​អស់​ដែល​ទទួល​បានពីកម្មវិធីសប្បុរសធម៌នេះនឹងត្រូវបរិច្ចាគដល់កុមារកម្ពុជាដែលខ្វះខាត តាមរយៈ អង្គការដៃគូ និងសាលាបឋមសិក្សាសាធារណៈ។

ក្នុង​អំឡុងពេលនៃព្រឹត្តិការណ៍ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន​ធានា​រ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ថ្លែង​ពី​សារៈ​សំខាន់​ នៃ​ការ​គាំទ្រ​ដល់​កុមារ​កម្ពុជា​ដោយ​លោក​បានមានប្រសាសន៍ថា៖ «យើងមានមោទកភាព​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជារៀង​រាល់​ឆ្នាំ និង​ចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនៃសង្គមជាតិរបស់យើង។ យើងជឿជាក់ថា កុមារ​គ្រប់​ៗ​រូបគួរមានឱកាសដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត ហើយយើង​ក៏​បាន​ប្តេជ្ញានឹ​ង​ជួយ​ជ្រោម​ជ្រែង​ដល់កុមារកម្ពុជាឱ្យសម្រេចបាននូវភាពជោគជ័យផងដែរ»។ លោកបានបន្ថែមថា «យើង​សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងជំរុញ ក៏ដូចជា​លើក​ទឹក​ចិត្ត​ដល់​ភាគី​គ្រប់​រូប​ឱ្យមាន​ការ​ចូល​រួម​ចំណែកកាន់តែច្រើន ដើម្បីឆ្ពោះទៅមុខក្នុងការកសាងអនាគត​ដ៏​ល្អប្រសើរ​សម្រាប់​កុមា​រ​កម្ពុជា​»​។​

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀប​ចំ​កម្ម​វិធី​ជិះកង់​សប្បុរស​ធម៌​ដោយ​ជោគ​ជ័យ​ក្នុងឆ្នាំ ២០២២។ កម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកុមារកម្ពុជាសម្រាប់ឆ្នាំ ២០២៣ គឺ​ជា​ជោគ​ជ័យដ៏អស្ចារ្យ ដោយមានការគាំទ្រពីម្ចាស់ឧបត្ថម្ភ និងអ្នកចូលរួមជិះកង់ជាច្រើនផងដែរ។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាបន្ថែមទៀតនាពេលអនាគត និង​បន្ត​កិច្ច​ខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសង្គមជាតិកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺ​ជា​ក្រុម​ហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត ព្រមទាំង​ទទួល​បាន​ពានរង្វាន់ ៤ ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត​រីក​ចម្រើន​លឿន​បំផុ​ត​នៅ​កម្ពុជា​ក្នុងឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃ​ចក្រ​ភព​អង់គ្លេស និងពា​ន​រង្វាន់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ​២០២១ ផ្តល់ដោយស្ថាប័ន International Business Magazine ដែល​មាន​ទី​ស្នាក់​ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm