កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាពង្រីកកិច្ចសហការវិស័យការងារ និងសន្តិសុខសង្គម

2023/10/31 03:47:44 pm        352

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមរវាងភាគីទាំងពីរ ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព​បន្ថែមទៀត​សម្រាប់​ឧត្តម​ប្រយោជ​ន៍ប្រជាពលរដ្ឋ​ក្នុង​ភាព​ជាដៃ​គូ​ក្នុង​នាម​ប្រទេស​សមាជិក​តំបន់​អាស៊ានជាមួយគ្នា។

ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី៣០ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានលើក​ឡើង​ពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ច​ការពារ​សិទ្ធិពលរដ្ឋក្នុងវិស័យការងារ។ ត្រង់ចំណុចនេះ លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន បាន​អរគុណ​រដ្ឋាភិបាលកម្ពុជា​ដែល​បាន​ជួយ​មើល​ថែ​រក្សា​ពលរដ្ឋ​ហ្វីលីពីន​ដែល​កំពុង​ធ្វើ​ការ​នៅ​កម្ពុ​ជា​ដោយ​គ្មាន​ការរើសអើង។ ក្រៅពីនេះ វឌ្ឍនភាពនៃកិច្ចសហការលើវិស័យសន្តិសុខសង្គម ក៏ជា​ប្រធាន​បទ​ដែលភាគីទាំងពីរបានជជែកគ្នាយ៉ាងផុលផុសផងដែរ។

ជាមួយគ្នានោះ សមភាគីទាំងពីរ បានសន្យា​បន្ត​ពង្រឹង​កិច្ច​សហការ​ដែល​មាន​ស្រាប់​នេះ​ដើម្បី​ជួយ​លើក​កម្ពស់ប្រសិទ្ធភាពលើវិស័យសន្តិសុខសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។

ចុង​បញ្ចប់នៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវទូតហ្វីលីពីន បាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមលើកិច្ចសហការដែលមានស្រាប់៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        71
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        59
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm