ក្បូនដំណើរក្រុមជនអន្តោប្រវេសន៍ដ៏ធំ បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅអាមេរិក ពីម៉ិកស៊ិកភាគខាងត្បូង

2023/10/31 05:26:43 pm        134

ក្រុមអ្នករៀបចំ និងមន្ត្រីបាននិយាយថា ក្បួនដំណើរក្រុមជនអន្តោប្រវេសន៍ដ៏ធំ រួមមាន​ពលរដ្ឋ​អាមេរិក​កណ្តាល និងជនជាតិវ៉េណេហ្ស៊ុយអេឡា បានចាកចេញពីប្រទេសម៉ិកស៊ិកភាគខាងត្បូង កាល​ពីថ្ងៃចន្ទឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន រកវិធីដោះ​ស្រាយ​សម្ពាធ​បន្ត​ថ្មី នៅព្រំដែនភាគខាងត្បូងរបស់ខ្លួន។

មន្ត្រីនៅរដ្ឋ Chiapas ភាគខាងត្បូង បាននិយាយថាមនុស្សប្រមាណ៣.៥០០នាក់ បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើងពីទីក្រុង Tapachula ជិតព្រំដែនប្រទេស​កាតេ​ម៉ាឡា​ ខណៈ​អ្នករៀបចំ​ក្រុម​ជន​អន្តោប្រវេសន៍ម្នាក់ ឈ្មោះ Irineo Mujica បាននិយាយថា មានជន​អន្តោ​ប្រវេសន៍​ប្រមាណ ៥.០០០នាក់ នៅក្នុងក្បួនដំណើរនេះ។

ភាគច្រើននៃក្រុម​ចុងក្រោយនេះ មកពីប្រទេសគុយបា អែលសាវ៉ាឌ័រ កាតេម៉ាឡា ហៃទី ហុងឌុយរ៉ាស់ និងប្រទេសវ៉េណេហ្ស៊ុយអេឡា។

ដោយត្រូវបាន​តាម​អមដំណើរដោយមន្ត្រីការពារជនស៊ីវិល និងរថយន្តគិលានសង្គ្រោះ ជនអន្តោ​ប្រវេសន៍ បានធ្វើដំណើរតាមផ្លូវហាយវ៉េតំបន់ឆ្នេរ អំឡុងពេលថ្ងៃត្រង់ ដោយមាន​ផែនការ​ចំណាយ​ពេល​១​យប់ នៅក្នុងទីក្រុង Huehuetan ចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ភាគខាង​ជើង​ពី​កន្លែង​ដែល​ពួក​គេបានចាប់ផ្តើមធ្វើដំណើរ។ លោក Mujica និយាយថា ជនអន្តោប្រវេសន៍ បាន​ជ្រើស​រើស​ដើម្បី​ចាកចេញពីទីក្រុង Tapachula ដោយសារតែ​ការ​ខក​ចិត្ត​អំពី​ការ​ដែល​មិន​អាច​ទទួល​បាន​ទិដ្ឋាការមនុស្សធម៌។

ជនអន្តោប្រវេសន៍ជាច្រើនកំពុងភៀសខ្លួនចេញពីភាពក្រីក្រ អស្ថិរភាពនយោបាយ នៅប្រទេស​កំណើត​របស់ពួកគេ ហើយនៅឆ្នាំនេះ​បា​ន​ឃើញ​ចំនួន​ជន​អន្តោ​ប្រវេសន៍​យ៉ាង​ច្រើន​កំពុង​ឆ្លង​កាត់​តំបន់​ Darien Gap តភ្ជាប់ប្រទេសប៉ាណាម៉ា និងប្រទេសកូឡំប៊ី។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm