ក្រុម​គោព្រៃ​កម្ពុជា​ទទួល​បាន​ការ​សរសើរ​ច្រើន ក្រោយ​វាយ​បក​អ៊ីរ៉ាក់​បាន ១​គ្រាប់​យប់មិញ​

2021/06/08 05:29:02 pm        260

​បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ច្រើន ទោះបី​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​អ៊ីរ៉ាក់ ៤-១ នៅ​ជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភព​លោក FIFA World Cup 2022 នៅ​ប្រទេស​បា​រ៉ែ​នកាលពី​យប់មិញ​ក៏ដោយ។ អ្វី​ដែល​ក្រុម​គោ​ព្រៃ​កម្ពុជា ក្រសោប​បាន​បេះដូង​អ្នកគាំទ្រគឺ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ ពិសេស​បាន​វាយ​បក ១​គ្រាប់​លើ​ក្រុម​ចំណាត់​ថ្នាក់​លេខ ៦៨ ពិភពលោក​នេះ។​

​ការប្រកួត​ដែល​អ្នកគាំទ្រ​រំពឹង​ថា កម្ពុជា​អាច​នឹង​របូត​គ្រាប់​បាល់​ច្រើន​នេះ បែរជា​ធ្វើ​ឲ្យ​អ្នកទស្សនា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅវិញ សូម្បី​គ្រូ​បង្វឹក​របស់​ក្រុម​អ៊ីរ៉ាក់។ ការប្រកួត​នេះ​វគ្គ​ទី​១ អ៊ីរ៉ាក់​បាន​បើក​ការ​នាំមុខ​កម្ពុជា ៣​គ្រាប់​មុន ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Ali Mohanad នៅ​នាទី​ទី​១, កីឡាករ Bashar Resan នៅ​នាទី​២៤ និង​កីឡាករ Ali Adnan នៅ​នាទី​ទី​២៧។ ប៉ុន្តែ​កម្ពុជា​ក៏​មាន​ឱកាស​ដាក់​សម្ពាធ​ផង​ដែរ។​ ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​ចូល​វគ្គ​ទី​២ ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​ព្យាយាម​គ្រប់គ្រង​បាល់ និង​បង្កើត​ឱកាស​ជាច្រើនលើក រហូត​​វាយបក​បាន ១​គ្រាប់​មកវិញដែល​ធ្វើ​សម្រេច​ដោយ​ខ្សែការពារ សឿ​យ វិសាល។ ទន្ទឹម​ជាមួយគ្នា កីឡាករ​វ័យក្មេង​ជាច្រើនត្រូវបាន​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda ផ្ដល់ឱកាស​ឲ្យ​លេង ហើយ​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ ដែល​ស្ទើរតែ​រារាំង​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់នៅ​វគ្គ​ទី​២ ទៀតផងមុន​កីឡាករ Safaa Hadi តែ​ត​បញ្ចូល​ទី​ចុង​ម៉ោងនាំ​ឲ្យ​កម្ពុជាចាញ់​អ៊ីរ៉ាក់ ៤-១។​

​ប៉ុន្ដែ​បើ​ប្រៀបធៀប​ប្រព័ន្ធ​លេងកាល​កម្ពុជាប៉ះបា​រ៉ែ​ន និង​កម្ពុជាជួប​អ៊ីរ៉ាក់​យប់មិញ គេ​សង្កេតឃើញ​ក្រុម​ជម្រើសជាតិ​កម្ពុជាក្រោម​ការដឹកនាំ​របស់​លោក Honda និង​គ្រូបង្វឹក​ថ្មី​លោក Ryu Hirose មានការ​រីកចម្រើន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ដ្បិត​ពួកគេ​មាន​ពេលវេលា​ប្រមូលផ្ដុំ​ហ្វឹកហាត់​ ត្រៀម​ទាំង​ការប្រកួត​ជាមួយ​បា​រ៉ែ​ន និង​អ៊ីរ៉ាក់ត្រឹម​រយៈពេល ៧​ថ្ងៃ​ប៉ុណ្ណោះ។ ហើយ​អ្វីដែល​អ្នកគាំទ្រ​ចាប់អារម្មណ៍​មួយទៀត គឺ​ការបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ​វ័យក្មេង លឹម ពិសុទ្ធ ដែល​បាន​រួម​ចំណែក​ជួយ​ក្រុម​យ៉ាង​ច្រើន​កាលពី​យប់មិញ។​

​គួរ​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​អស់​ឱកាស ​ក្នុង​ការ​ប្រជែង​កៅអី​វគ្គ​បន្ដនៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ ហើយ តែ​ក្រុម​គោព្រៃ​កម្ពុជានៅសល់​បេសកកម្ម​ដ៏​ធំ ១​ប្រកួត​ទៀតមុន​ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​ត្រូវ​ជួប​ក្រុម​ខ្លាំង​អ៊ីរ៉ង់នា​ថ្ងៃ​ទី​១១ ខែ​មិថុនា​ចុង​សប្ដាហ៍​នេះដែល​ជា​ជំនួប​បង្គ្រប់​កិច្ច​ពូ​ល C ហើយ​ការប្រកួត​នេះក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm