និស្សិតជំនាញកសិកម្មជិត ៥០នាក់ស្វែងយល់ពីការសាងសង់ជណ្ដើរត្រី និងការបម្លាស់ទីរបស់ត្រី

2023/10/31 06:36:37 pm        526

និស្សិតជំនាញកសិកម្មមកពីបណ្ដាសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញជិត ៥០នាក់ បាន​មក​ធ្វើទ​ស្សនកិច្ចសិក្សានៅ Angkor Wildlife & Aquarium អំពីចលនា និងការបម្លាស់ទីរបស់ត្រី ពិសេសត្រី​ទឹកសាបនៅកម្ពុជា។ ជាមួយគ្នានេះក្រុមនិស្សិតក៏បានស្វែងយល់ពី ជណ្តើរត្រី ដែល​ទើប​ស្ថាបនា​រួចរាល់ស្ថិតនៅភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

ទស្សនកិច្ចសិក្សានេះ ដឹកនាំដោយក្រុមការងារមជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​ស្រាវ​ជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និងមានការចូលរួមជាមួយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាលជលផល។

ក្រុមនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យនានាបានបង្ហាញក្ដីរីករាយដែលទទួលបានបទពិសោធថ្មីៗ​បន្ថែមទៀតពីក្រុមអ្នកជំនាញ និងបានមើលឃើញទិដ្ឋភាពការធ្វើចលនា និងបម្លាស់ទី​របស់​ត្រី​ដោយ​ផ្ទាល់​នៅទីនេះ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​ក្រុម​ការងារ​ជណ្ដើរ​ត្រីបា​នបង្ហាញការគាំទ្រ ចំពោះគម្រោងការសាងសង់ជណ្ដើរត្រីនេះ និង​បាន​ប្ដេជ្ញា​ចិត្ត​ចូលរួមសហការក្នុងការអនុវត្តគម្រោងនេះនៅពេលបន្តបន្ទាប់ខាងមុខទៀត។

សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលីបានចូលរួមជាមួយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាង​មុខនេះ នឹងធ្វើការសម្ពោធជណ្តើរត្រី ដែលទើបសាងសង់រួចរាល់ ស្ថិតនៅ ភូមិស្លែង ក្នុង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

ជណ្តើរត្រី​ភូមិស្លែងនេះ ជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាង​បឹង​ទន្លេ​សាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទ ដែលផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពួក​គេទាំង​ផ្នែក​សង្គម និងសេដ្ឋកិច្ច។ ជណ្តើរត្រីនេះផងដែរ នឹងជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​បណ្តាល​មក​ពីការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដូចជានិយតករ ទំនប់ទឹក ទៅលើការផ្លាស់​ទី​របស់​ត្រី​៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm