រឿង«គិតម៉េចឡូវ? NOW WHAT» ជាប់ជ័យលាភីលេខ០១ ក្នុងមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២៣

2023/10/31 06:37:26 pm        420

ភ្នំពេញ៖ ស្នាដៃផលិតករវ័យក្មេង Peace Chong មានចំណងជើងថា «គិតម៉េចឡូវ? NOW WHAT» ប្រកាសជាប់ជ័យលាភីលេខ០១ ក្នុងពិធីបិទមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២៣ ជំនាន់ទី១២ នៅរាត្រី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅ Legend Premium Cinema Olympia។

ថ្លែងក្នុងពិធីបិទមហោស្រពភាពយន្ត ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈថា ការចូលរួមទាំងផ្នែករដ្ឋ វិស័យឯកជន និងដៃគូពាក់ព័ន្ធ ​គឺជាការចាំបាច់ណាស់ ដើម្បីយើងពុះពារទាំងអស់គ្នា។ ​ហើយក្រសួងវប្បធម៌ ​និង​វិចិត្រសិល្បៈ ខិតខំ​ជួយដើម្បីគាំទ្រ​ដល់វិស័យភាពយន្ត ​ក្នុងទិសដៅមួយឲ្យ​ព្រះរាជាណាចក្រកម្ពុជា ​ក្លាយជាដែនដីនៃការផលិតភាព​យន្តជាតិ ​និងអន្តរជាតិ។

ចំណែកផលិតករវ័យក្មេង Peace Chong ជាប់ជ័យលាភីលេខ០១ ក្នុងការប្រកួតមហោស្រពភាព​យន្តខ្លី ​មាន​អារម្មណ៍​សប្បាយរីករាយ ​ដែលគំនិតរបស់​លោក​ត្រូវបាន​គណៈកម្មាធិការមេប្រយោគ​ទទួលស្គាល់។ ​លោក​ក៏សង្ឃឹមថា ​អ្វីដែលលោក​ រួមនិងក្រុមការងារ​បាន​ផលិត​ឡើង និងផ្តល់​សារជូន​ដល់អ្នកគាំទ្រ។

បើតាមលោក ស៊ុ ស៊ីថែន ប្រធានមហោស្រព និងស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន បានឲ្យដឹងថា ក្រុមការងារភាពយន្ត ឈូករ័ត្ន ឈានដល់របត់ថ្មី នៃការរៀបចំកម្មវិធីនៅរក្សាបេសកកម្មដដែរ។ តាមរយៈការរៀបចំមហោស្រពឆ្នាំនេះ ​បានចែករំលែកបទពិសោធន៍៧ចំណុច ​ដែល​ប្លែកពីជំនាន់​មុនៗ​នៃមហោស្រពភាពយន្តខ្លី ​ចតុមុខ ​ដោយនៅក្នុងនោះរួមមាន៖ ជំនាន់ទី១២ យើងទទួល​បានភាពយន្តខ្លីបានច្រើន ទោះបីរឿងក្នុងស្រុក តិច ជាងបរទេស បន្តិច ខុសពីឆ្នាំមុន។ តែគុណភាពរឿងសុទ្ធតែល្អៗ ​ហើយប្រធានបទ ស្រដៀង ឆ្នាំមុនៗគឺទាក់ទង នឹងរឿង«គ្រួសារ» និង «អត្តសញ្ញាណផ្ទាល់ខ្លួន»។​ ភាពយន្តឯកសារ ​នៅបន្តទទួលទាំងក្នុងស្រុក ​និងក្រៅស្រុក ជាពិសេស ពីដៃ​គូសហគមន៍ ចំនួន២ គឺ៖ ដេប៉ាតឺម៉ង់ផ្សព្វផ្សាយ​ និង​សារគមនាគមន៍ និងមជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm