សប្បុរសជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​សរុប​ថវិកា​ជាង​៧​លាន​ដុល្លារ​ហើយ

2021/04/27 09:59:58 am        36

​ភ្នំពេញ ៖ ​ទោះបី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​មកដល់ពេលនេះ​ បាន​ថមថយ​ស្រក​ចុះទៅ​វិញ​នៅ​តំបន់​មួយ​ចំនួន​ហើយក៏​ដោយ​ ប៉ុន្តែ​គិត​មកដល់​ វេលា​ម៉ោង​១១:២៩​នាទី​ព្រឹក​ថ្ងៃទី​២០ ​តុលា​នេះ សប្បុរសជន​នានា​ នៅតែ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដោយ​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​សរុប​ថ​វិកា ​បាន​ចំនួន​ជាង​៧​លាន​ដុល្លារ​អាមេរិក​ហើយ​។


តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ នៅវេលា​ម៉ោង​១១:២៩ ​នាទី​ព្រឹក​ថ្ងៃទី​២០​តុលា ​សម្តេច​នៅតែ​បង្ហាញ​ការ​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន ​ចូលរួម​ជា​បន្តបន្ទាប់​ជួយ​ប្រជាជន ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង ​កើតមាន​នៅក្នុង​ប្រទេស​។

សម្តេច​តេជោ ​បានបញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង ១១:២៩ នាទី​ព្រឹក ថ្ងៃទី​២០ ​តុលា ២០២០ នេះ​ថវិកា​ទទួល​បាន ៧.១៧០.៥៤៩ ដុល្លារ , ៦២៧.០២៥.០០០ រៀល ​និង ៥.០០០€ (​ប្រាំ​ពាន់​អឺរ៉ូ​)​ និង​អង្ករ​១០០​តោន​។

ជាមួយ​នឹង​ការ​បង្ហាញ​នាម​សប្បុរសជន​ជាច្រើន​ដែល​មាន​រហូតដល់​លេខ​រៀង​១៦៣ ​ហើយ​នោះ​សម្តេច​ បាន​បញ្ជាក់​ថា​ ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ​ នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​តាម​រយៈគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

ក្នុងករណី​មាន​សប្បុរសជន​ចង់​ចូលរួម​បន្ថែមទៀត​សូម​ទាក់ទង​លោក​សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ជាមួយ​នឹង​មោទនភាព​ជាតិ​ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក​​នេះ​ សម្តេច​នៅតែ​បញ្ជា​ក់​នូវ​សុភាសិត​មួយ​ឃ្លា​ថា (​ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ​ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​)៕

អត្ថបទ ៖ មុត សុត

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm