ក្រសួងសង្គមកិច្ចជម្រុញផ្តល់សិទ្ធិនិងយុត្តិធម៌ដល់ជនមានពិការភាពស្មើភាពគ្នាចំពោះមុខច្បាប់

2023/10/31 07:34:20 pm        102

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចថ្លែងថា រាជរដ្ឋា ភិបាលកម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីសិទ្ធិជនពិការ ដោយកំពុងចាត់គ្រប់វិធានការណ៍ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការ ពិតដើម្បីធានានិងលើកស្ទួយសិទ្ធិមនុស្សនិងសេរីភាពជាសារវន្តទាំងអស់សម្រាប់ជនមានពិការភាព ដោយគ្មានការរើសអើងចំពោះជនមានពិការ ភាពណាមួយឡើយ រួមទាំងស្រ្តីនិងកុមារមានពិការភាព។

ក្នុងខណះបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» នាថ្ងៃទី៣១ តុលាឆ្នាំ២០២៣ នេះ នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលរៀបចំឡើងដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំកម្ពុជាសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេ ខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា បន្ទាប់ពីក្លាយទៅជារដ្ឋភាគីនៃអនុ សញ្ញាស្ដីពីសិទ្ធិជនពិការ កម្ពុជាបានធ្វើការយ៉ាងខ្លាំងដើម្បីជំរុញដល់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ ក្រៅពីនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានសហការជាមួយដៃគូអភិវឌ្ឍនានា រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំនៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីការងារពិការភាព សេវាជំនួយផ្លូវច្បាប់ដល់មន្ត្រីយុត្តិធម៌ និងជនមានពិការភាព សំដៅធានាដល់ការទទួលស្គាល់ភាពស្មើគ្នាចំពោះមុខច្បាប់ ការទទួលបានយុត្តិធម៌ សិទិ្ធសេរីភាព និងសន្តិសុខបុគ្គល ព្រមទាំងសិទ្ធិចាកផុតពីការធ្វើបាបឬការធ្វើអំពើឃោរឃៅអមនុស្សធម៌ ឬបន្ទាបបន្ថោក ឬការដាក់ទារុណកម្មលើជនមានពិការភាពជាដើម ។

 ឯកឧត្តមបន្ថែមដោយជម្រុញឲ្យរួមមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហឹង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការ ភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក ដាក់និងធ្វើការការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួនរបស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ច ការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។ បន្ថែមលើសពីនេះ ជនមានពិការភាពកម្ពុជាក៏មានសិទ្ធិទទួលបានព័ត៌មាន សិទ្ធិទទួលការគោរពសិទ្ធិជាបុគ្គល ការគោរពលំនៅដ្ឋាន និងគ្រួសារ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលការមើលថែសុខភាព និងស្តារលទ្ធភាពពលកម្ម សិទ្ធិទទួលបានការងារនិងមុខរបរ ដើម្បីមានជីវភាពសម រម្យ រួមទាំងកិច្ចគាំពារសង្គមដែលកំពុងត្រូវបានអនុវត្ត។ហើយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងខ្ជាប់ខ្ជួនក្នុងការការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ ខ្លួនរបស់ជនមានពិការភាព រួមទាំងបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ និងសិទ្ធិក្នុងការធ្វើជាម្ចាស់អចល នទ្រព្យ ឬសន្តតិកម្មដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញ វត្ថុផ្ទាល់ខ្លួនសិទ្ធិទទួលបាន ការ ចុះបញ្ជីអត្រានគោលដ្ឋានអត្តសញ្ញាណបណ្ណនិងបណ្ណបើកបរជាដើម។

នៅក្នុងឪកាសនោះលោកស្រី រួអេដា អេលហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានមានប្រសាសន៍ដែរថា កាលពី១១ឆ្នាំមុន ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ អនុសញ្ញានេះ មានការទទួលស្គាល់ និងអនុវត្តតាមការងារជាច្រើនទសវត្សរ៍របស់អង្គការសហ ប្រជាជាតិ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងវិធីសាស្រ្តចំពោះជនពិការ។ លោកស្រីបន្តថា ការទទួលបានយុត្តិធម៍គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានានូវភាពរីករាយនៃសិទ្ធិ ហើយអនុសញ្ញាស្តីពីសិទ្ធិជនពិការផ្តល់ក្របខ័ណ្ឌ ដ៏រឹងមាំមួយសម្រាប់រឿងនេះ។ នេះចាប់ផ្តើមជាមួយនឹងសិទ្ធិក្នុងការទទួលស្គាល់ស្មើគ្នាចំពោះមុខច្បាប់។ នេះ​ជា​សិទ្ធិ​កម្រិត​មួយ​ដែល​តម្រូវ​ឱ្យ​ជន​ពិការ​អាច​ទទួល​បាន​សិទ្ធិ​ចូលរួម​របស់​ខ្លួន​ក្នុង​នាម​ជា​ចុង​ចោទ ជនរងគ្រោះ ឬ​សាក្សី។

សូមរំឮកជូនថា ព្រះរាជាណាចក្រកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២និងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៣ ។ បច្ចុប្បន្ននេះ ជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយត្រូវបានក្រសួងសង្គមកិច្ចបានផលិតហើយផ្តល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន ២២២ ១៤៨ បណ្ណ៕ អត្ថបទ÷ភារម្យ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        88
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm