មនុស្ស២នាក់ស្លាប់ ខណៈកម្មកររោងចក្រកាត់ដេរបង់ក្លាដែស តវ៉ាពីប្រាក់ឈ្នួលទាប

2023/10/31 08:25:37 pm        339

នគរបាលនិយាយថា កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ នៅក្នុងប្រទេសបង់ក្លាដែស បានដើរចេញពីការងារ ក្នុងការតវ៉ាចំពោះប្រាក់ឈ្នួលទាប កាលពីថ្ងៃចន្ទ បង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសន្តិសុខ និងបានធ្វើឲ្យខូចខាតរោងចក្រជាច្រើនកន្លែង នៅក្នុងភាពចលាចល បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។

ប្រទេសបង់ក្លាដែស គឺជាអ្នកនាំចេញផលិផលកាត់ដេរធំបំផុតមួយនៅលើពិភពលោក ដោយឧស្សាហកម្មនេះ មាន៨៥ភាគរយនៃចំនូនទឹកប្រាក់៥៥ពាន់លានដុល្លាររបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះក្នុងការនាំចេញប្រចាំឆ្នាំ ប៉ុន្តែលក្ខខណ្ឌជាច្រើន គឺធ្ងន់ធ្ងរសម្រាប់កម្មកររោងចក្រកាត់ដេរ៤លាននាក់របស់ខ្លួន។

នគរបាល បាននិយាយថា កម្មករយ៉ាងហោចណាស់ ១០.០០០នាក់ បានចាកចេញពីការងារប្តូរវេនរបស់ពួកគេ និងធ្វើការតវ៉ា នៅទីក្រុង Gazipur ជាទីក្រុងឧស្សាហកម្មធំបំផុតរបស់ប្រទេស ជាកន្លែងដែលរោងចក្រកម្ពស់៦ជាន់ ត្រូវបានដុតបំផ្លាញ។

អាជ្ញាធរនិយាយថា មនុស្ស៧.០០០នាក់ផ្សេងទៀតបានតវ៉ានៅក្នុងទីក្រុង Ashulia និងទីក្រុង Hemayetpur ។ មេដឹកនាំសហជីពរោងចក្រទីក្រុង Ashulia លោក Mohammad Ibrahim បានជំទាស់ទៅនឹងតួលេខរបស់នគរបាល ដោយនិយាយថាមានអ្នកតវ៉ា ជាង១០០.០០០នាក់។ អំពើហិង្សាដ៏អាក្រក់បំផុត បានផ្ទុះឡើង នៅលើផ្លូវហាយវ៉េ ភាគខាងជើងរដ្ឋធានី Dhaka រហូតដល់ទីក្រុង Mymensingh ជាកន្លែងដែលកម្មករយ៉ាងហោចណាស់ ៤.០០០នាក់ បានប៉ះទង្គិចជាមួយនគរបាល ដែលបានបិទផ្លូវ និងដុតរថយន្ត។

លោក Sarwar Alam ប្រធានអង្គភាពនគរបាលឧស្សាហកម្ម ក្នុងទីក្រុង Gazipur បាននិយាយថា កម្មកររោងចក្រកាត់ដេរម្នាក់ បានរងរបួស អំឡុងការប៉ះទង្គិចគ្នា ហើយបានស្លាប់ ខណៈត្រូវបាននាំទៅកាន់មន្ទីរពេទ្យ។ ពួកគេបានគប់ដុំថ្ម មកលើមន្ត្រីរបស់យើង ដូចទឹកភ្លៀង។ នគរបាលមួយចំនួន បានរងរបួស អំឡុងការប៉ះទង្គិចគ្នា។ យើងបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបំបែកកម្មករ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm