ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បង្ហាញចក្ខុវិស័យរួម ដើម្បីលើក​កម្ពស់​វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

2023/10/31 08:38:10 pm        365

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៣​នេះ បានជួបពិភាក្សាជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​គោល​បំណង ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជន​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​លើក​ឡើង​ពី​ចក្ខុវិស័យ​រួម​របស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​នៅ​កម្ពុជា​ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ស្នូល​ទាំង៣នេះ​ ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញ​ពីគោល​បំណង​កម្ម​វិធី​ថ្នាក់​ជាតិ​របស់​សម្តេចធិបតី​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវជនមកគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឹងប្រកាសនៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បីឱ្យក្រុមគោលដៅទាំងអស់ មានជំនាញ និងទទួលបានការងារឆាប់រហ័ស និង​សមរម្យ ហើយសម្បូរណ៌បែបក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ ឯកឧត្តម បាន​រំលេច​ជូន​ដល់សហព័ន្ធថា កម្មវិធីនេះ នឹងកែប្រែកម្ពុជា​ពី​អតិពលកម្ម​ទៅ​ជា​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញជាក់លាក់និងច្បាស់លាស់ដើម្បីធានាការប្រកួតប្រជែងផង និង​ការ​ទាក់​ទាញ​វិនិយោគ​ថ្មី​ៗ​បន្ថែមផងសម្រាប់បង្កើនឱកាសការងារជូនពលរដ្ឋ។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ គណៈប្រតិភូសហព័ន្ធ ក៏បាន​ជម្រាប​ឯកឧត្តម​រដ្ឋ​មន្ត្រី​ពី​វឌ្ឍនភាព និងបច្ចុប្បន្ន​ភាព​នៃ​ការ​បោះទុន​វិនិយោគ​របស់​សមាជិក​សហព័ន្ធ​នីមួយៗ​ដែល​ក្រុម​ហ៊ុន​ខ្លះបា​នផ្តើមវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបានពង្រីក​ទំហំ​វិនិយោគ​រាប់​លាន​ដុល្លារ​ដែល​បានបង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងប្រទេស។

ក្រៅពីនេះ ប្រតិភូសហព័ន្ធ ក៏បានរាយការណ៍​ជូន​ពី​ការ​បណ្តុះ​បណ្តាល​កូន​ជាង​ដែល​ក្រុម​ហ៊ុន​ខ្លួន​បាន​អនុវ​ត្តដែលបង្ហាញពីការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

យ៉ាង​ណាក៏​ដោយ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ​ឱ្យ​សហព័ន្ធ​យានយន្ត​បន្ត​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ឱ្យ​កាន់​តែច្រើន​ឡើង​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ការ​ហ្វឹកហ្វឺន​កូន​ជាង​របស់​ក្រុម​ហ៊ុន​នីមួយៗ ដែលនឹងផ្តល់បទពិសោធន៍ចំណេះដឹង និងឱកាសការងារ​ដល់​សិក្ខាកាម​ដែល​ភាគ​ច្រើន​បានសិក្សានៅសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        66
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        60
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm