មន្រ្តីថ្នាក់ក្រោមជាតិប្តេជ្ញាពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល

2023/10/31 08:54:43 pm        347

ភ្នំពេញ៖ មន្រ្តីថ្នាក់ក្រោមជាតិ ប្តេជ្ញាពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ពិសេសលើការផ្ដល់សេវាសាធារណៈជូនប្រជា​ ពលរដ្ឋដោយភាពទំនើបកម្ម ។

លោក ឌី សុខខែម អភិបាលរងខណ្ឌមានជ័យ ​នៅថ្ងៃទី៣១ ខែតុលា នេះ បានប្រាប់BTVថា បច្ចុប្បន្ន ​ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ខណ្ឌរបស់លោក គឺ​មានភាពមមាញឹក ហើយការផ្តល់សេវានេះ ធ្វើឡើងដោយតម្លាភាព ​មិនមាន​ការរើសអើងនោះទេ ។

លោកអភិបាលរង ​បានប្តេជ្ញាថា ​នឹងអនុវត្តអនុសាសន៍​ណែនាំរបស់សម្តេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ​ក្នុងពង្រឹងសេវាសាធារណៈ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋាន​ឱ្យមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋ ដែលបានទៅរកសេវាសាធារណៈនៅសាលាខណ្ឌមានជ័យ ​បានសរសើរមន្រ្តីនៅ ទីនេះថា បានយកចិត្តទុកដាក់ផ្តល់សេវារហ័ស​ និងគ្មានការយកថវិកា​ក្រៅផ្លូវការនោះទេ។​ ពួកគេ រំពឹងថា​ ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ​នឹងកាន់តែមានភាពល្អថែមទៀត ​ទៅពេលអនាគត ។

ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ​និងប្រកាសជាខេត្តអស់មីន នៅថ្ងៃទី៣០ ខែតុលា នេះ សម្តេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់​អនុសាសន៍៥ចំណុច ក្នុងគោលបំណងឱ្យរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងសេវាសាធារណៈរបស់ខ្លួន និងដោះស្រាយបញ្ហា ​នានាក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព ​និងទាន់ពេលវេលា ។

អនុសាសន៍ទាំង៥ចំណុចរួមមាន៖ ទី១- ត្រូវចូលរួមពង្រឹងការជ្រើសរើស​មន្រ្តីចូលបម្រើការងារ ប្រកប​ដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ​និងប្រសិទ្ធភាព ​ពោលគឺត្រូវធានាថា មន្រ្តីជាអ្នកបម្រើប្រជាជន ​ប្រកបដោយសមត្ថភាព ក្រមសីលធម៌ ​និងវិជ្ជាជីវៈខ្ពស់។ ទី២- ត្រូវដាក់ចេញនូវយន្តការ រាយការណ៍ ​ឬយន្តការទទួលពាក្យ​បណ្តឹងអំពីបញ្ហាណាមួយ ពីសំណាក់​ប្រជាពលរដ្ឋ ហើយត្រូវឆ្លើយតប ​ជូនវិញឱ្យបានឆាប់រហ័ស ​និងដោយប្រសិទ្ធភាពខ្ពស់។ ទី៣- ត្រូវធ្វើយ៉ាងណាផ្តល់សេវាសាធារណៈឱ្យបាន ​ល្អបំផុតដល់ប្រជាពលរដ្ឋ ​ដោយ​មិន​ស្មុគស្មាញ ។ ទី៤ - ត្រូវ​តាមដាន​ជាប់​នូវគោល​នយោបាយ​របស់រាជ ​រដ្ឋាភិបាល​ និង​ត្រូវត្រៀមខ្លួនជានិច្ច ដើម្បី​ធ្វើការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ​និង៥- ត្រូវ​ពង្រឹង​ភាព​ស្អាតស្អំ ​របស់ខ្លួន​ កុំប្រើប្រាស់​អំណាច​ខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់​ផល​ប្រយោជន៍ប្រជាពលរដ្ឋជាដើម៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        165
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm