ប្រមុខការពារជាតិកម្ពុជា៖ កម្ពុជាគ្មានការរារែកបញ្ជូនកងទ័ពរបស់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិភាព​ក្រោម​ឆត្រ​UNនោះឡើយ

2023/10/31 09:18:49 pm        298

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពជាង ៦០ប្រទេស ដែលបានចូលរួម​នៅ​ក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី៣០ម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជា គ្មានការរារែក ក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីចូលរួម​ប្រតិបត្តិការ​រក្សាសន្តិភាព ក្រោមឆត្រអង្គការ​សហប្រជាជាតិនោះឡើយ ​ខណៈការបញ្ជូននេះ​គឺជាសក្ខីភាព​នៃការ​យកចិត្តទុកដាក់របស់កម្ពុជា ក្នុងការឲ្យតម្លៃចំពោះសន្តិភាព។

ឯកឧត្តមនាយឧត្តមសេនីយ៍ ​ទៀ សីហា បានបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលចូលរួមចំណែក​បរិច្ចាគកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាព កម្ពុជា​នៅតែប្រកាន់ខ្ជាប់នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះប្រតិបត្តិការរក្សាសន្តិភាព ​ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់យើងចំពោះសន្តិភាព សន្តិសុខ ​និងស្ថិរភាពអន្តរជាតិ ​ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

សូមបញ្ជាក់ថា រយៈពេល១៧ឆ្នាំមកនេះកម្ពុជា បានបញ្ជូនកងកម្លាំង​នៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ​ក្នុងនោះ​នារីចំនួន៧២៦នាក់។

ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនក្រោមឆត្រអង្គការ​សហប្រជាជាតិនោះ​គឺ​មានប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន ​និងកុងហ្គោជាដើម។ ជំនាញរបស់កងទ័ពកម្ពុជា​ ដែល​បាន​បញ្ជូនទៅនោះមាន​ដូចជា ​ជំនាញ​បោសសំអាតមីន, ​កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿង​ផ្ទុះកែច្នៃ,កងរាជ​អាវុធ​ហត្ថ,វិស្វកម្មពហុជំនាញ,នាយទាហានសេនាធិការ​ និង​សង្កេតការណ៍​យោធាជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        74
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        119
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm