ហេតុអ្វីបានជាខ្មោចនាវាសល់ពីសម័យសង្គ្រាមលោកលើកទី២ មានសារៈសំខាន់ខ្លាំងម៉្លេះ ចំពោះចិន?

2023/10/31 10:27:57 pm        240

ខ្មោចនាវា Sierra Madre ដែលគេនិយាយថា ត្រូវបានចតទុកចោលដោយចេតនារបស់ប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៩៩ កំពុងតែទ្រុឌទ្រោមទៅៗ ខណៈដែលការជួសជុល ពិបាកនឹងធ្វើទៅបាន ដោយសារតែមានសកម្មភាពបិទផ្លូវពីសំណាក់ទីក្រុងប៉េកាំង។

នាវានោះប្រហែលត្រូវបានចាត់ទុកថា ជាប្រភេទមូលដ្ឋានយោធា ដែលមិនទំនងទាល់តែសោះ។ អស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ដែលនាវាសល់ពីសម័យសង្រ្គាមលោកលើកទី២ ឈ្មោះ BRP Sierra Madre បានចតចោលដោយចេតនា ក្នុងដែនទឹករាក់ និងដាច់ស្រយាលនៃសមុទ្រចិនខាងត្បូង ដែលមានជម្លោះយ៉ាងខ្លាំងក្លា ដោយមានដោតទង់ជាតិហ្វីលីពីន និងការពារការពង្រីកដែនទឹករបស់ចិន។

ប៉ុន្តែអនាគតរបស់នាវានេះ កាន់តែមានភាពមិនច្បាស់លាស់ ហើយវាបានក្លាយទៅជាបញ្ហាដ៏លេចធ្លោ ដែលកំពុងកើនឡើងនៅក្នុងដែនទឹក ដែលមានជម្លោះបំផុតមួយរបស់ពិភពលោក។ នាវា Sierra Madre ដែលបានចតទុកចោល នៅតំបន់ថ្មប៉ប្រះទឹក (Second Thomas Shoal) ក្នុងប្រជុំកោះ Spratly តាំងពីឆ្នាំ១៩៩៩ គឺជាខ្មោចនាវាយ៉ាងជាក់ស្ដែង។ ច្រែះបានស៊ីផ្នែកខាងៗ ហើយចោះរន្ធទម្លុះសំបករបស់នាវានេះ។ អ្នកជំនាញការពារជាតិចោទសួរថា តើវាអាចនៅយូរប៉ុណ្ណាទៀត ហើយហ្វីលីពីនប្រឈមនឹងការសម្រេចចិត្តដ៏លំបាកអំពីអ្វី ដែលត្រូវធ្វើនាពេលបន្ទាប់។ 

ហើយវាក៏បង្កឲ្យមានភាពមិនច្បាស់លាស់ដែរ សម្រាប់សហរដ្ឋអាមេរិក ដែលមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយទីក្រុងម៉ានីល ហើយចាត់ទុកសមុទ្រចិនខាងត្បូង ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ការប៉ុនប៉ងរបស់ហ្វីលីពីន ក្នុងការផ្តល់សម្ភារៈផ្គត់ផ្គង់ដល់កងម៉ារីនមួយក្តាប់តូច ដែលរស់នៅលើកប៉ាល់នោះ ត្រូវបានរារាំងម្តងហើយម្តងទៀត ដោយប្រទេសចិន ដែលបានទាមទារឲ្យមានការអូសនាវានោះចេញ។ ក្រុមអ្នកវិភាគនិយាយថា ទីក្រុងប៉េកាំងកំពុងរង់ចាំប្រកបដោយប្រសិទ្ធភាព ក្នុងការបានឃើញនាវានោះ ទ្រុឌទ្រោមបណ្ដើរៗ ដែលទុកឲ្យតំបន់នេះគ្មានអ្នកកាន់កាប់។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក នាវាហ្វីលីពីន និងចិនបានប៉ះទង្គិចគ្នាចំនួន ២ដង ខណៈដែលទីក្រុងម៉ានីល ព្យាយាមធ្វើបេសកកម្មផ្គត់ផ្គង់គ្រឿងសម្ភារៈដល់នាវានោះ ដែលជាការប្រឈមមុខដាក់គ្នាលើដែនសមុទ្រដ៏តានតឹងជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm