សម្តេច​តេ​ជោ ៖ ប្រទេស​យើង​ក្រ​តែ​យើង​មិន​ក្រ​ខាង​ការ​គិតគូរ​រក​វិធី​ការពារ​ជីវិត​ប្រជាជន​យើង​ទេ​

2021/06/08 06:32:55 pm        554

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ទស្សនា​ការផ្សាយ​ផ្ទាល់​ចម្រៀង​គ្រួសារ​ខ្មែរ​កាលពី​យប់មិញ​នេះ ​សម្តេច​បាន​ចូលទៅ​សរសេរ​បញ្ចេញ​នូវ​ទស្សន​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ថា ប្រទេស​យើង​ក្រ តែ​យើង​មិន​ក្រ ខាង​ការគិតគូរ​និង​រក​វិធី​ការពារ​អាយុជីវិត​ប្រជាជន​យើង​នោះឡើយ​។

ជាមួយនឹង​ការ​អរគុណ និង​សរសើរ​កូនៗ ក្មួយៗ​ក្រុម​ចម្រៀង​គ្រួសារ​ខ្មែរ ដែល​បាន​តែង​និពន្ធ និង​ច្រៀង​គាំទ្រ ដល់​ចលនា​ជាតិ ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩ សម្តេច​បាន​សរសេរថា ប្រសិន​ពុំមាន​អ្វី​ប្រែប្រួល​ទេ វ៉ាក់សាំង​នឹង​មកដល់​ថែមទៀត​។ ប្រទេស​យើង​ក្រ តែ​យើង​មិន​ក្រ ខាង​ការ​គិតគូរ​និង​រក​វិធី​ការពារ​អាយុជីវិត​ប្រជាជន​យើង​នោះឡើយ​។​សម្តេច​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា នៅថ្ងៃនេះ វ៉ាក់សាំង​មកដល់​១​លាន​ដូ​ស ក្នុងនោះ​ស៊ី​ណូ​វ៉ា​ក់​៥០​ម៉ឺន​ដូ​ស និង​ស៊ី​ណូ​ហ្វា​ម ៥០​ម៉ឺន​ដូ​ស សរុប​ចំនួន​១​លាន​ដូ​ស​។

ទន្ទឹមនេះ​ស​ម្តេចក៏​ធ្លាប់​បញ្ជាក់ថា វ៉ាក់សាំង​នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​១២​មិថុនា​ខាងមុខនេះ ចំនួន​១​លាន​ដូ​ស ,​និង​ថ្ងៃទី​១៩​មិថុនា ១​លាន​ដូ​ស​។​

​សូម​រម្លឹក​ថា សម្រាប់​ការចាក់​វ៉ាក់សាំង​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ​បើតាម​ក្រសួងសុខាភិបាល​បាន​បញ្ចេញ​នូវ​ព័ត៌មាន​ថ្ងៃទី​៨ ​មិថុនា​នេះ ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ គិត​ត្រឹម​ថ្ងៃទី​៧​ខែមិថុនា ​ការចាក់​ដូ​ស​ទី​១​សម្រេចបាន​២​លាន​៧​សែន​៦​ម៉ឺន​៦​ពាន់​១៩៨​នាក់ និង​ដូ​ស​ទី​២​បាន​ចំនួន ២​លាន ២​សែន ៣​ពាន់ ៧៤៤​នាក់​ហើយ​៕

អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm