អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣ ពាន់លានដុល្លារអាម៉េរិក

2023/10/31 11:24:00 pm        583

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ប្រមូលចំណូល​ពន្ធអាករ​គ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ បានចំនួនជាង១២ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ពាន់លានដុល្លារ ស្មើនឹង ៨៥,៧០ ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ​និង​ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលប្រចាំ ខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣នេះថា លទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ ២០២៣ នេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង​ តាមប្រព័ន្ធគ្រប់ គ្រង​ទិន្នន័យចំណូលអនឡាញ ​បានចំនួនជាង ១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណ ២៥៥ លានដុល្លារ ស្មើជាង ៧ ភាគរយ នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

ទាក់ទងការប្រមូលចំណូលនេះ បើគិតសរុបក្នុងរយៈពេល ៣ ត្រីមាស ក្នុងឆ្នាំ ២០២៣, អគ្គ​នាយកដ្ឋាន​ពន្ធដារប្រមូលបាន ​មានចំនួនជាង ១១ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជាង ២ ៨០៦ លានដុល្លារ ស្មើនឹង ៧៨,៥៧ ភាគរយ នៃផែនការច្បាប់ ​ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ​ក្នុងនោះបើត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ នេះវិញ ការប្រមូលចំណូលសម្រេច​បាន​ជាង ១២ ពាន់ប៊ីលានរៀលត្រូវជា៣ ០៦០ លានដុល្លារស្មើនឹង ៨៥,៧០ ភាគរយ នៃផែនការ​ប្រចាំឆ្នាំ២០២៣។

ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ផ្តល់នូវអនុសាសន៍ណែនាំ​សម្រាប់ជាទិសដៅអនុវត្តបន្ត របស់​អគ្គនាយកដ្ឋានពន្ធដារ ​ជាពិសេសការងារអាទិភាពសំខាន់ៗ ​ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរ​ឡើង​នូវការផ្ដល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយ​នូវ​បញ្ហា​ប្រឈមនានា​របស់វិស័យ ឯកជន ក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង​និង​ការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញ ​ការងារដោយផ្អែកលើ ​និយាមនីតិវិធីប្រតិបត្តិការងារ លើ​គ្រប់ប្រភេទការងារ ​និងប្រភេទពន្ធ ​ព្រមទាំងដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនទៀត ​សម្រាប់ ការងារ​កែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ។

បន្ថែមពីលើនេះ ​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ​បាន​គាំទ្រលើការ​ដាក់ចេញ​នូវ​ចក្ខុវិស័យនៃការធ្វើ​បរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ​ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ​ទៅជារដ្ឋបាលសារ​ពើ​ពន្ធជំនាន់ ៣.០ ស្របទៅតាម​បរិការណ៍​វិវត្ត​នៃរដ្ឋបាលសារពើពន្ធ ​ក្នុងសកលលោក៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        180
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        95
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm