
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងហៀរចូលទៅក្នុងប្រទេសស៊ីរី ដែលជំរុញដោយអស្ថិរភាពកាន់តែខ្លាំងឡើង អំពើហិង្សា និងកង្វះវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយនយោបាយចំពោះជម្លោះរយៈពេល ១២ ឆ្នាំរបស់ខ្លួន។
លោក Geir Pedersen បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា នៅលើកំពូលនៃអំពើហិង្សាពីជម្លោះស៊ីរី ប្រជាជនស៊ីរី ឥឡូវនេះ ប្រឈមមុខនឹង «ការរំពឹងទុកដ៏គួរឲ្យភ័យខ្លាចនៃការកើនឡើងភាពតានតឹងកាន់តែ ធំឡើង» បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល និងសកម្មភាពយោធាសងសឹក ដែលកំពុងបន្ត។
ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ីរី បាននិយាយថា៖«ការហូរចូលទៅក្នុងប្រទេសស៊ីរី មិនមែនគ្រាន់តែជាហានិភ័យប៉ុណ្ណោះទេ តែវាបានចាប់ផ្តើមរួចស្រេចទៅហើយ»។
លោក Pedersen បានចង្អុលទៅការវាយប្រហារតាមអាកាសដែលសន្មតថា អ៊ីស្រាអែលវាយលុកអាកាសយានដ្ឋានរបស់ប្រទេសស៊ីរី ក្នុងទីក្រុងអាឡិបប៉ូ (Aleppo) និងដាម៉ាស (Damascus) ហើយការសងសឹកដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហារជាច្រើនដងលើកងកម្លាំងរបស់ខ្លួន «ដោយក្រុមដែលខ្លួនអះអាងថា ត្រូវបានគាំទ្រដោយអ៊ីរ៉ង់ រួមទាំងនៅលើទឹកដីស៊ីរី» ។