សហជីព ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​លើ​គម្រោង​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍

2021/06/08 06:55:23 pm        118

ភ្នំពេញ ៖ ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ នៅ​ព្រឹក​ថ្ងៃទី​៨ មិថុនា ឆ្នាំ​២០២១​នេះ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​អន្តរាគមន៍ ខណៈដែល​ក្រុមហ៊ុន​ប្រកាស​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​រហូត​ជាង ១​ពាន់​នាក់​។

អ្នកនាង ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​ឲ្យ​ដឹងថា ​ការស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នេះ គឺ​បាន​ប្រមូល​នូវ​ស្នាម​មេដៃ​របស់​កម្មករ​និយោជិត​ និង​សមាជិក​សហជីព​សរុប​ជាង ២​ពាន់​នាក់ ដើម្បី​ប្តឹង​ទាមទារ​ពី​និយោជក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​​នូវ​ចំណុច​មួយចំនួន​។

លក្ខខ័ណ្ឌ​ទាំងនោះ​ មាន​ដូចជា គឺ​ទី​១ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ទី​ពីរ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, និង​ទី​បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។

សហជីព​ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្តល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ដែល​កំពុង​បំរើកា​រងារ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខា​ភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ក្រុមហ៊ុន​។

​អ្នកនាង​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ នៅតែ​គ្មាន​ដំណោះស្រាយ​ឬ​ផ្សះផ្សារ​បាន​ទៀត​នោះ ក្រុមកម្មករ​និយោជិត និង​សមាជិក​សហជីព នឹង​បន្ត​ដាក់ពាក្យ​បណ្តឹង​ថែមទៀត​ទៅតាម​ផ្លូវច្បាប់​។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​ ក្រសួង​ទទួល​បាន​លិខិត​របស់​សហជីពហើយ ជា​នីតិវិធី ​ក្រសួង​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​នៅ​កម្ពុជា​។ ឯកឧត្តម ​បន្ថែមថា ក្រសួង​មិន​អាច​ធ្វើ​អ្វី​ក្រៅ​នីតិវិធី​នោះទេ ទោះជា​ជម្លោះ​នៅ​ក្នុង​វិស័យ​ណាក៏ដោយ​។

សូមបញ្ជាក់ថា ​ការ​ទាមទារ​ខាងលើនេះ ​របស់​កម្មករ​និយោជិត ​និង​សមាជិក​សហជីព​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ​បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​ចំនួន​ជាង១ ៣០០​នាក់ ក្នុងចំណោម​កម្មករ​និយោជិត និង​បុគ្គលិក​សរុប​ចំនួន​ប្រមាណ៨​ពាន់​នាក់ ​ដោយ​គ្រោង​ប្រើ​ពេល​ពី៥​ទៅ​៦​សប្តាហ៍​ បន្ទាប់ពី​ប្រកាស​កាលពី​ខែមេសា​ ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ​ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        398
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        427
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        553

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm