មន្រ្តីការិយាល័យរៀបចំដែនដីខណ្ឌជ្រោយចង្វារ ស្នើពលរដ្ឋឱ្យទៅពិនិត្យក្បាលដី មុនពចេញបណ្ណកម្មសិទ្ធិជូន

2023/11/01 01:24:10 am        132

ភ្នំពេញ ៖ មន្រ្តីការិយាល័យរៀបចំដែនដីខណ្ឌជ្រោយចង្វារ ស្នើឱ្យពលរដ្ឋក្នុងស្ថិត នៅភូមិព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក និងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មកពិនិត្យក្បាលដីរបស់ខ្លួនក្នុងរយ:ពេល១៥ថ្ងៃ ដើម្បីជៀសវាងការយល់ច្រឡំ ការបាត់ទំហំក្បាលដី មុនពេលចេញបណ្ណកម្មសិទ្ធិ។

​ថ្លៃងនៅក្នុងកម្មវិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក និងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស(ហៅវត្តក្តីចាស់)។ លោក ប៊ិន សូឈី អនុប្រធានមន្ទីរដែនដីរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបិទផ្សាយក្បាលដីខាងលើនេះ គឺជាដំណាក់កាលទី៣ហើយ នៃការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ហើយបន្ទាប់ពីការបិទផ្សាយរយៈ១៥ថ្ងៃនេះផុតទៅ បើគ្មានការប្តឹងជំទាស់ទេនោះ មន្ត្រីជំនាញនឹងចេញបណ្ណកម្មសិទ្ធិជូនទាំងអស់តែម្តង សរុបមានចំនួន ១២៦៥ ក្បាលដី សម្រាប់ពលរដ្ឋ នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក និងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។ លោក អំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មកពិនិត្យហទំហំ ទីតាំងក្បាលដី និងពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវ ជៀសវាងការចេញបណ្ណកម្មសិទ្ធិខុស និងបន្តឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងត្រៀមឯកសារដែលពាក់ព័ន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីមន្ត្រីចុះវាស់វែងជូនបងប្អូនប្រកបដោយភាពរលូន និងមិនគិតថ្លៃសេវាទេ លើកលែងតែបងប្អូនដែលខកខាន គឺត្រូវចំណាយប្រាក់ច្រើន ហើយត្រូវចំណាយពេលយូរ។

នៅក្នុងឱកាស លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ថា នៅពេលបងប្អូនមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដី ត្រូវមកដោយខ្លួនឯង មិនត្រូវឲ្យអ្នកផ្សេងមកជំនួសឡើយ។ ហើយក្នុងចំណោមក្បាលដីទាំងអស់បើមានក្បាលណាមួយមានបណ្តឹង ពីភាគីផ្សេង ឬអ្នកជាប់ព្រំ ឬជាប់បញ្ចាំដោយគ្មានលិខតបញ្ជាក់ច្បាស់លាស់ នឹងមិនត្រូវបានចេញបណ្ណកម្មសិទ្ធិជូនឡើយ។ ចំណែកដីខ្លះ ដែលមានទំហំតូចជាងមុន បណ្តាលមកពីការកាត់ចំណីផ្លូវ ព្រែក ប្រឡាយ ឬអូរជាដើម។ ប៉ុន្តែជារួមការបិទផ្សាយនាពេលនេះ គឺសម្រាប់ផ្តាល់ឱកាសឲ្យបងប្អូនកតវ៉ាហើយ ដូចនេះសូមមកពិនិត្យឲ្យបានគ្រប់គ្នា។

របាយការណ៍បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងរាជធានីភ្នំពេញប្រមូលទិន្នន័យបានចំនួនជាង៣៩ម៉ឺនក្បាលដី បិទផ្សាយទិន្ន័យ ចំនួនជាង៣៥ម៉ឺនក្បាលដី ហើយផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋបានចំនួន ២២ម៉ឺនបណ្ណ ក្នុងចំនួន ៩០ នៃ១០៥សង្កាត់ ស្មើនឹងជាង៨០ភាគរយ ៕ 

អត្ថបទ ៖ ពៅ យី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm