កូរ៉េ ចាត់ទុកកម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ខ្លួននៅក្នុងឆ្នាំនេះ

2023/11/01 04:08:45 pm        210

អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក ចាង ហួរ ជីន ( Chang Ho-jin) បានថ្លែងអះអាងថា រដ្ឋាភិបាលកូរ៉េបានចាត់ទុកកម្ពុជា បាន​ក្លាយ​ទៅ​ជាដៃគូ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ដ៏​ធំបំផុតរបស់ខ្លួនសម្រាប់ឆ្នាំនេះ ហើយលោក​បាន​កោត​សរសើរ​ផង​ដែរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័សរបស់កម្ពុជា រួមជាមួយនៃការកើនឡើងនូវចំនួនអគារខ្ពស់ៗជាច្រើននោះ។

ការលើកឡើងរបស់អនុរដ្ឋមន្រ្តីទី១ ការបរទេសកូរ៉េនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប ជាមួយ​ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងការបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួប បានបញ្ជាក់ថា ភាគីទាំងពីរ(កម្ពុជា- កូរ៉េ) បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​នៃ​កិច្ច​ប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ដោយ​បានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើន និងធ្វើឲ្យស៊ីជម្រៅបន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​គ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

តាមយរៈសេចក្តីប្រកាសនេះភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃកិច្ចព្រមព្រៀងសេរី កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់​ស្តីពី​ការ​វិនិយោគ​របស់​កម្ពុជា និងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនប្រចាំឆ្នាំ ហើយឯកឧត្តមសុខ ចិន្តាសោភា បាន​លើក​ឡើង​ពី​សក្តានុពល របស់យន្តការទាំងនោះ ក្នុងការជំរុញពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី​បន្ថែម​ទៀត​ផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះលោក ចាង ហួរ ជីន បានលើកឡើងអំពីការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ កម្ពុជា ហើយលោកសូមកោតសរសើរអំពីការកើនឡើងនៃចំនួនអគារខ្ពស់ ព្រមទាំង​កំណើន​ក្នុង​ស្រុក​ដ៏រឹងមាំ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានលើកឡើងផងដែរថា នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរ ក៏បា​នពិភាក្សាអំពីវិធានការនានា ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ទៀត​ ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណកូរ៉េ និង​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ហ៊ុន​កូរ៉េ​បន្ថែម​ទៀត មកបណ្តាក់ទុននៅកម្ពុជា ជាពិសេសវិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ, និង​ផលិត​កម្ម ព្រមទាំងសកម្ម ភាពផ្តល់តម្លៃបន្ថែមខ្ពស់ ដោយ​ផ្អែក​លើ​បច្ចេក​វិទ្យា​ទំនើប​របស់​កូរ៉េ​​ជា​ដើម​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm