ឧទ្ទាម Houthis នៅយ៉េម៉ែន ចូលរួមក្នុងជម្លោះមជ្ឈិមបូព៌ា ធ្វើឲ្យមានការព្រួយបារម្ភ​ពីជម្លោះរីកកាន់តែធំ

2023/11/01 04:15:29 pm        331

ក្រុមឧទ្ទាម Houthis នៅយេម៉ែន បានចូលរួមទៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដែល​មាន​ចម្ងាយ​ជាង ១.០០០ម៉ាយស៍ ពីទីតាំងកាន់កាប់អំណាចរបស់ពួកគេនៅក្នុងទីក្រុងសាណា ដោយ​ប្រកាស​កាលពីថ្ងៃអង្គារ ថាពួកគេបានបាញ់យានដ្រូន និងមីស៊ីល ទៅលើប្រទេសអ៊ីស្រាអែល ក្នុង​ការ​វាយ​ប្រហារដែលបង្ហាញពីហានិភ័យក្នុងតំបន់ជម្លោះ។ ជាផ្នែកមួយនៃខ្សែអ័ក្សការទប់ទល់ ដែល​គាំទ្រដោយប្រទេសអ៊ីរ៉ង់ ក្រុម Houthis បានប្រមូលផ្តុំគ្នា នៅពីក្រោយពលរដ្ឋប៉ាឡេស្ទីន ចាប់​តាំងពីក្រុមហាម៉ាស បានវាយប្រហារប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយ​បើក​សមរភូមិ​ថ្មី សម្រាប់ចលនាដែលបានធ្វើសង្រ្គាមអស់រយៈពេលប្រាំបីឆ្នាំ​ជាមួយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅឈូងសមុទ្រ។

អ្នកនាំពាក្យយោធាក្រុមឧទ្ទាម Houthi លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ក្រុមនេះ​បាន​បាញ់​មីស៊ីល​បាលីស្ទីក និងយានដ្រូនក្នុងចំនួនដ៏ច្រើន ចូលទៅកាន់ប្រទេសអ៊ីស្រាអែល ហើយ​នឹង​មាន​ការ​វាយ​ប្រហារបែបនេះបន្ថែមទៀតកើតឡើង ដើម្បីជួយ​ពលរដ្ឋ​ប៉ាឡេស្ទីន​ឱ្យ​ទទួល​បាន​ជ័យ​ជម្នះ​។ សេចក្តីថ្លែងការណ៍របស់លោក បាន​បញ្ជា​ក់​ពីកា​រ​ពង្រីក​ទំហំ​ជម្លោះ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​នានា​ភ្ញាក់​ផ្អើល ​រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីតជាអ្នកនាំចេញប្រេងធំបំផុតរបស់ពិភពលោក ធ្វើឲ្យមាន​ការ​ព្រួយ​បារម្ភ នៃកា​រហៀរចេញជម្លោះ ខណៈអ៊ីស្រាអែល​ព្យាយាម​កម្ទេច​ក្រុម​ហាម៉ាស​នៅ​ក្នុង​មូល​ដ្ឋាន​រឹង​មាំតំបន់ហ្កាហ្សា។ 

ទីប្រឹក្សា​សន្តិសុខជាតិអ៊ីស្រាអែល

លោក Tzachi Hanegbi បាននិយាយថា ការវាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម Houthi គឺមិនអាចអត់ឱនបាន ប៉ុន្តែបដិសេធ​មិន​បញ្ជាក់​លម្អិត​នៅ​ពេល​សួរថា​តើ​អ៊ីស្រាអែល​នឹង​ឆ្លើយតបយ៉ាងដូចម្តេច។ពាក្យស្លោករបស់ក្រុមឧទ្ទាម Houthis គឺ «ស្លាប់ទៅ​អាមេរិក ស្លាប់ទៅអ៊ីស្រាអែល បណ្តាសាលើជនជាតិជ្វីហ្វនិងជ័យជម្នះដល់សាសនាអ៊ីស្លាម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm