សមត្ថកិច្ចឡោមព័ទ្ធទីតាំងហ្គេមមួយកន្លែង ឃាត់ខ្លួនមនុស្សជាង៨០នាក់

2023/11/01 05:08:31 pm        2.7 K

ភ្នំពេញ៖ មនុស្សប្រុសស្រីជាង ៨០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទ​ល្មើស​ល្បែង​ពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធការលេងល្បែងស៊ីសង និងល្បែងហ្គេមបាញ់ត្រី។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ទីតាំងស្ថិត​នៅ​អគារ​១កន្លែង ដែលមានស្លាកយីហោរ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ស្ថិត​នៅ​មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា គេឃើញមានវត្តមានរបស់សមត្ថកិច្ច នៃនាយក​ដ្ឋាន​ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាច្រើននាក់ បានចុះមកទីតាំងអគារខាងលើ និងបាន​ឡោម​ព័ទ្ធទីតាំងដែលមានបង្កប់ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀតនៅខាងក្នុង ព្រមទាំង​បាន​ធ្វើការ​ឃាត់​ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។

តាមរបាយការណ៍បឋមបានអោយដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូត​ដល់​ទៅ​៨៣នាក់ ក្នុងនោះខ្មែរ៦៣នាក់ វៀតណាម៨នាក់ ចិន១៣នាក់ ទាំងប្រុសទាំងស្រី។ ដោយ​សមត្ថកិច្ច​បានដកហូតគ្រឿងសម្ភារៈដូចជា៖ គ្រឿងអេឡិចត្រូនិច បៀរការ៉ាត់ បុកប៊ីយ៉ែ ហ្គេមបាញ់ត្រី ម៉ាស៊ីនស្លុត និងសម្ភារៈលេងល្បែងផ្សេងៗទៀត។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង៨៣នាក់ ឡើងទៅលើរថយន្តចំនួន២គ្រឿង ព្រម​ទាំងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីធ្វើការសាកសួរ និង​ចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        122
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm