ខ្យល់ស្ងួតបណ្ដាលឲ្យមានចំហេះព្រៃ និងបង្ខំឲ្យជម្លៀសមនុស្សចេញពីលំនៅឋាន នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/11/01 05:32:26 pm        113

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារ៣១តុលាថា ចំហេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ដែល​បង្កដោយខ្យល់ក្ដៅស្ងួត បានឆាបឆេះផ្ទៃដី ៨៩០ ហិកតា និងបានជំរុញ​ឱ្យមាន​ការ​បញ្ជា​ជម្លៀស​ប្រជាជនចំនួន ៤.០០០ នាក់នៅក្នុងសង្កាត់រីវើសាយ(Riverside) ។  

ភ្លើងឆេះព្រៃ Highland Fire បានកើនឡើងជិតទ្វេដងពេញមួយយប់ ដែលរុញ​ឲ្យ​រាល​ដាល​ខ្លាំង​ទៅ​ភាគ​ខាងលិចដោយខ្យល់ Santa Ana ។ បាតុ​ភូត​តាម​រដូវកាល​កើត​ឡើង​នៅ​ពេល​ខ្យល់​ស្ងួត​តំបន់​វាល​ខ្សាច់ បក់ចូលទៅកាន់មហាសមុទ្រ ដែលបង្កើត​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋកាលីហ្វ័រនីញ៉ា​ភាគខាងត្បូង។        

នាយកដ្ឋានការពារព្រៃឈើ និងការពារអគ្គិភ័យ (Cal Fire) នៃរដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយថា អគ្គិភ័យនេះមិនត្រូវបានតាមដានទេ គិតត្រឹមព្រឹកថ្ងៃអង្គារទី៣១តុលា ដោយ​ក្រុម​ការងារ​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់ភ្លើងឆាបឆេះនៅលើដី ហើយយន្តហោះបានទម្លាក់សារធាតុពណ៌ ហ្វូស៊ា (fuchsia) ។  

នាយកដ្ឋានពន្លត់អគ្គិភ័យសង្កាត់ Riverside បានបញ្ជាឱ្យជម្លៀសមនុស្សប្រហែល ៤.០០០ នាក់ រួម​ទាំងទីក្រុងតូច អាហ្គោហ្កា (Aguanga) ជាទីដែលភ្លើងបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃចន្ទ។  

ក្រុម​មន្ត្រីបានបើកមជ្ឈមណ្ឌលជនភៀសខ្លួនមួយសម្រាប់មនុស្ស និងមួយទៀតសម្រាប់សត្វ។

នាយកដ្ឋានការពារព្រៃឈើ និងការពារអគ្គិភ័យ បាននិយាយថា មូលហេតុ​នាំ​ឲ្យ​មាន​ចំហេះ​ព្រៃ​នេះ​ កំពុងត្រូវបានស៊ើបអង្កេត ដោយបន្ថែមថា ការឆាបឆេះនេះ គឺជា​ការ​គម្រាម​កំហែង​ជា​បន្ត​បន្ទាប់ ដោយផ្លូវជាច្រើនបានបិទ និងបទបញ្ជាជម្លៀសចេញជាធរមាន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm