បណ្តាប្រទេសនៅអាមេរិកខាងត្បូង កោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូត និង​កាត់ផ្តាច់​ទំនាក់ទំនងជាមួយអ៊ីស្រាអែលជុំវិញសង្គ្រាមជាមួយក្រុមហាម៉ាស

2023/11/01 05:47:05 pm        148

ប្រទេសមួយចំនួននៅអាមេរិកខាងត្បូង បានចុះកំណត់ទូតតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល ដើម្បី​ឆ្លើយ​តប​ទៅ​នឹងជម្លោះចុងក្រោយរបស់ខ្លួនជាមួយក្រុមហាម៉ាស ដោយរដ្ឋាភិបាល​ឆ្វេង​និយម​របស់​ប្រទេស​បូលីវី បានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង និងដោយសារ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចំពោះ​ឧក្រិដ្ឋកម្ម​សង្រ្គាម និងការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានប្រព្រឹត្ត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ការ​សម្រេចរបស់ប្រទេសបូលីវី ត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាល​ពី​រសៀល​ថ្ងៃ​អង្គារ ដោយលោកស្រី María Nela Prada ដែលជារដ្ឋមន្ត្រីក្នុងរដ្ឋបាលរបស់ លោកប្រធានាធិបតី Luis Arce។ រដ្ឋមន្ត្រីរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានី La Paz របស់​ប្រទេស​លោកស្រីថា យើងទាមទារឲ្យបញ្ចប់ការវាយប្រហារលើតំបន់ហ្កាហ្សាស្ទ្រីប ដែល​រហូត​មក​ទល់​ពេល​នេះ បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និង​បណ្តាល​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ផ្លាស់​ទី​លំនៅ​ដោយ​បង្ខំ។

ប៉ុន្មាន​ម៉ោងក្រោយមក រដ្ឋាភិបាលនៃប្រទេសឈីលី និងកូឡុំប៊ី បានហៅ​ឯកអគ្គរដ្ឋទូត​របស់​ពួក​គេ​ត្រឡប់​មក​ពីអ៊ីស្រាអែល ខណៈដែលប្រធានាធិបតីប្រេស៊ីល បានរិះគន់​ការ​បន្ត​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់ហ្កាហ្សា។

អនុរដ្ឋ​មន្ត្រីការបរទេសរបស់ប្រទេសបូលីវី លោក Freddy Mamani Machaca បាននិយាយថា ការ​សម្រេចចិត្តនេះ គឺជា«ការបដិសេធ និងការថ្កោលទោសចំពោះការវាយលុកឈ្លានពាន និង​មិន​សម​ហេតុ​ផលរបស់យោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប និងការគំរាមកំហែងដល់សន្តិភាព និង​សន្តិសុខអន្តរជាតិ»៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        23
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm