អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋត្រេកអរក្រោយទទួលបានជណ្ដើរត្រី

2023/11/01 06:28:20 pm        632

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្ថិតនៅក្នុង ភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្ត​សៀមរាប បានបង្ហាញសេចក្ដីត្រេកអរក្រោយទទួលបានជណ្តើរត្រី ជាសមិទ្ធផលថ្មីមួយ ដើម្បី​ជួយ​ស្តារ​ការ​ផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍​មូលដ្ឋាន​នៅ​តាមដងទន្លេ និងផ្លូវនេសាទ ដែលផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។

នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ រដ្ឋាភិបាល​អូស្ត្រាលី​រួ​ម​ជា​មួយ​តំណាង​មក​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និង​ប្រជាជន ​នឹង​សម្ពោធ​ជណ្តើរ​ត្រីភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបនេះ។ ខណៈជណ្ដើរត្រីភូមិស្លែងនេះ ត្រូវ​បាន​គេរំពឹងថា​នឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ពលរដ្ឋក្នុងមូលដ្ឋាននេះចំនួន ៥០០០ គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង ១០០ ប្រភេទ ដែលធ្វើឱ្យ​វា​ក្លាយ​ជា​ជំហាន​ដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និង​សហគមន៍​នេសាទរបស់កម្ពុជា។

លោក ឡុក វួង មេឃុំស្រណាល ក្នុងនាម​តំណាង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ក្ដី​ត្រេក​អរ​ចំពោះ​សមិទ្ធផល​ជណ្ដើរត្រីនេះ។ លោកបានប្ដេជ្ញាសហការជាមួយក្រុមការងារជណ្ដើរត្រី ហើយ​បន្ត​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃ​ជណ្ដើរ​ត្រី​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឱ្យបា​ន​ទូលំ​ទូលា​យ​ដើម្បី​រក្សា​ជណ្ដើរ​ត្រី​នេះ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​អភិរក្ស​ត្រី​នៅ​ក្នុង​មូល​ដ្ឋាន​ឱ្យ​មាន​កំណើន​ទៅ​មុខជាបន្តទៀត។

អ្នកស្រី កន សាលឿង និងលោក ប៊ឹង ប៊ាន ពលរដ្ឋរស់នៅក្នុងភូមិស្លែង ឃុំ ស្រណាល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានឱ្យដឹងថា កាលពីដំបូងពួកគាត់មិនទាន់យល់ដឹងថា អ្វី​ទៅ​ជា​ជណ្ដើរ​ត្រីនោះ ប៉ុន្ដែក្រោយទទួលបានការណែនាំពីក្រុមការងារជណ្ដើរត្រីរបស់ប្រទេសអូស្រ្ដាលី និ​ង​អាជ្ញាធ​រ​មូលដ្ឋានពួកគាត់បានឱ្យដឹងថាជណ្ដើរត្រីនេះ គឺមាន​តួនាទី​សំខាន់​ក្នុង​ការ​ចូល​រួម​អភិរក្សត្រី​នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានគង់វង្ស និងមាន​កំណើន​សម្រាប់​ការ​នេសាទ​របស់​ប្រជា​ពលរដ្ឋផងដែរ។

សូមជម្រាបថាជណ្តើរត្រីនេះត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិ ពី​មជ្ឈ​មណ្ឌល​អូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និង​ពាណិជ្ជ​កម្មអូស្ត្រាលី (DFAT) ខណៈជណ្ដើរ​ត្រី​នេះ​មាន​សារៈ​សំខាន់​ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធ​ធារា​សាស្រ្ត​ជាការ​សំខាន់​សម្រា​ប់​កំណើន​សេដ្ឋកិច្ច​។

ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារជណ្តើរត្រីនេះ អាចឱ្យត្រី​ធ្វើ​ការ​ផ្លាស់​ទី​ដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹង​ការ​រក្សា​បាន​នូវ​ការផ្គត់ផ្គង់ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថា អាច​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        35
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        41
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm