រដ្ឋមន្រ្តីក្រសួងការងារ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជានិមិត្តរូបថែរក្សាសុខភាព​របស់​បងប្អូនកម្មករ

2023/11/01 07:12:47 pm        267

រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បេឡា​ជាតិ​​សន្តិសុខ​សង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺ​ជា​និមិត្ត​រូប​ដែល​កម្មករ​និយោជិត​គ្រប់គ្នាប្រាថ្នាចង់បាន ពោលគឺធ្វើឱ្យសុខភាពកម្មករទទួលបានការគាំពារ។

ថ្លែង​ក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិត ជិត ២ម៉ឺន​នាក់​នៅ​រាជ​ធានី​ភ្នំពេញ នាថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៣ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា តាម​រយៈ​បណ្ណ ប.ស.ស. បានធ្វើ​ឱ្យ​សុខភាព​បង​ប្អូន​កម្មករ​និយោជិត​មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន​ជា​បន្ត​បន្ទាប់ ដោយឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបនៃសុខភាព និង​ការ​រីក​ចម្រើន​របស់​បងប្អូន​កម្មករ​និយោជិត ពិសេសតាមរយៈការពង្រីកនូវវិសាលភាព ប.ស.ស. បានជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​កម្មករ​បានច្រើន។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាមរយៈរបាយការណ៍កន្លងមកនេះ កម្មករនិយោជិត ឬ​ប្រជា​ពលរដ្ឋ​ម្នាក់​ចំណាយលើការ ថែទាំសុខភាពជាមធ្យមត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ដុល្លារ ក្នុង​មួយ​ខែក្នុងករណីដែលមិនមានរបបថែទាំសុខភាព។

បន្ថែមពីនេះការបង់ភាគទានសមាជិក ប.ស.ស. ប្រចាំខែរបស់​កម្មករ​និយោជិត​គឺ​ថៅ​កែ​បង់​ជំនួស​បង​ប្អូន​កម្មករ​និយោជិត១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។ លើស​ពី​នេះ​ទៀត​ សម្រាប់​របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺថៅកែបាន​ជួយ​បង់​ភាគ​ទាន​ជូន​សមាជិក​ប្រចាំខែ​៥០% ដែលធ្វើឱ្យបងប្អូនកម្មករនិយោជិតសន្សំថវិកាបានប្រមាណជា ៦ដុល្លា ក្នុង ១ខែ និង​អាចរក្សាបាននូវសន្តិសុខចំណូល និង​កាត់​បន្ថយ​ហានិភ័យ​នានា​ទាំង​នៅ​ក្នុង​អំឡុង​ពេល​មាន​ការងារ រហូតដល់ពេលចូលនិវត្តន៍។

ឯកឧត្តមមានប្រសាសន៍ថា «នេះជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​បងប្អូន​កម្មករ​និយោជិត នៃ​វិស័យឯកជន ទទួលបានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងរបប​សន្តិសុខ​សង្គម​ផ្សេង​ទៀតដូចមន្ត្រីរាជការដែរ។ គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតពេញមួយជីវិតតាំងពីកើត រហូតដល់ចាស់ជរា និងទទួលមរណភាព »។

បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បងប្អូន​កម្មករ​និយោជិត​ឱ្យ​តែ​បាន​បង់​ភាគ​ទាន​ផ្នែក​ប្រាក់​សោធនយ៉ាងតិច ១២ខែនៅពេលអាយុ ៦០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ ដោយ​ភ្ជាប់​ជាមួយនឹងរបបថែទាំសុខភាពរហូតដល់ទទួលមរណភាព។ 

តាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បើគិតពីឆ្នាំ២០១៨ រហូតដល់ត្រឹមខែកញ្ញា ឆ្នាំ​២០២៣​នេះ មានបងប្អូនកម្មករនិយោជិតបានទៅព្យាបាលជំងឺជាច្រើនលើក និងច្រើន​ករណី​ដោយ​មិន​បង់​ប្រាក់​ដែល​គិតជាសរុបស្មើនឹងជាង ១៤,៤លានករណី ស្មើនឹងទឹកប្រាក់ប្រមាណជិត ៤០៣,០២​លានដុល្លារអាម៉េរិក ឬ ២៨,០៨ដុល្លារអាម៉េរិកក្នុងម្នាក់ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​មាន​ប្រសាសន៍ក្នុងអំឡុងពេលជួបកម្មករនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ថាក្រៅពី​គិតគូរ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់កម្មករ រាជរដ្ឋាភិបាលក៏បាន​គិតគូរ​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដល់​កម្មការិនី​ពេល​មាន​ផ្ទៃពោះ ព្រមទាំងកូនៗផងដែរ។

សម្រាប់កម្មការិនីម្នាក់ឈ្មោះ ជឿង រ៉ានី បានលើកឡើងថា នៅពេលកម្មការិនីមានផ្ទៃពោះ ខាង​មន្ទីរ​ពេទ្យ​ដែល​បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. យកចិត្តទុកដាក់ និងតាមដាន​តាំង​ពី​ពេល​ពរ​ពោះរ​ហូតដល់ពេលកើត។

កម្មការីនី​រូបនេះនិយាយថា៖ « ខ្ញុំសប្បាយចិត្តណាស់ ពេលមាន ប.ស.ស. ព្រោះយើងអត់សូវ​មានលុយការឧបត្ថម្ភពី ប.ស.ស. គឺជួយកាត់បន្ថយការចំណាយក្នុងគ្រួសារ»។

ស្រដៀងគ្នានេះដែរ កម្មការីនីម្នាក់ទៀតឈ្មោះ ជីម សារ៉ុន បានលើកឡើងថា បណ្ណ ប.ស.ស. មាន​អត្ថប្រយោជន៍ដល់កម្មករ និយោជិត ហើយ​កម្មការិនី​រូប​នេះ​ចង់​ឱ្យ​គ្រប់​សមាជិក​ក្នុង​ផ្ទះ​មាន​បណ្ណ ប.ស.ស. ហើយអាចទទួលបានសេវាព្យាបាល និងការឧបត្ថម្ភផ្សេងដូចគ្នាផងដែរ។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១៥ ៥០១នាក់ កូនចំនួន ១៥ ៦១១នាក់ ដោយ​បាន​ទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៥៣ ៦១៤នាក់ ដែលគ្រាន់តែរយ:ពេល៣ខែនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៥លាន​ដុល្លារ​អាម៉េរិក​ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm