ក្នុងឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញមានគម្រោងជាច្រើនទៀតត្រូវអនុវត្ត ដើម្បីតម្រូវការរបស់ពលរដ្ឋ

2023/11/01 07:23:39 pm        191

ភ្នំពេញ៖ ដើម្បីឱ្យគម្រោងបានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជា​ប្រើ​ប្រាស់​ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខណ្ឌដូនពេញ​បាន​រៀបចំ​សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤ –២០២៦ ដើម្បី​អោយ​មន្ទីរ​ជំនាញ​ជុំវិញ​រដ្ឋបាលរាជធានីតំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន​បាន​ចូលរួម​។

កម្មវិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាលរងរាជធានីតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ក្រុមប្រឹក្សាខណ្ឌ មន្ទីរជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជនផងដែរ។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានមាន​ប្រសាសន៍​លើក​ឡើង​ថា​ការ​រៀបចំ​សិក្ខា​សាលា​សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់សង្កាត់ទាំង១១ របស់ខណ្ឌ នៅពេលនេះ មានគោលបំណង ដើម្បី​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជា​អាទិភាព​ឆ្នាំ​២០២៤​ របស់រដ្ឋបាលខណ្ឌ សង្កាត់ និងការ ស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និង​ខណ្ឌ។ លោកបន្តថា ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំ​សិក្ខា​សាលា​សមាហរណ​កម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំ​របស់​ថ្នាក់​ជាតិ ជា​រផងរាល់ឆ្នាំ។ សិក្ខាសាលានេះរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំង​របស់​សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំង​ពីត​ម្រូវ​ការ​ជា​អាទិភាព​នៅ​ថ្នាក់​មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា សូម​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ លោក លោកស្រី តំណាងឱ្យមន្ទីរជំនាញ តំណាង​ឱ្យ​អង្គការ​ដៃគូរ​អភិវឌ្ឍ​នានា វិស័យឯកជន និង សប្បុរសជនទាំងអស់ ដែលបានជួយគាំទ្រដល់ ខណ្ឌដូនពេញ និង​សង្កាត់ទាំង១១ ក្នុងពេល កន្លងមក ហើយក៏សូមសំណូមពរឱ្យបន្តការគាំទ្រតទៅទៀត ដើម្បី​ចូល​រួម​អភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចំរើន ជាបន្តបន្ទាប់ ស្របតាម គោល​នយោបាយ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ លោកអភិបាលរងបានបញ្ជាក់បន្ថែមថា អង្គភាពជំនាញ​ពាក់ព័ន្ធ​នឹង​បន្ត​ការ​គាំទ្រ​ដល់គម្រោងសកម្មភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ និងគម្រោង​សកម្មភាព​កម្ម​វិធី​វិនិយោគ​ជា​អាទិភាព​របស់សង្កាត់ជាបន្តទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេស​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន។

សម្រាប់គម្រោងជាអាទិភាព ឆ្នាំ២០២៤ ដែលត្រូវ​ដាក់​ស្នើ​សុំការ​គាំទ្រ​នៅ​ក្នុង​សិក្ខា​សាលា​សមាហរណកម្ម​នាពេលនេះមានចំនួន ១១៨គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច ២៤គម្រោង,  ផ្នែក​សង្គមកិច្ច ៦១គម្រោង, ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន ១៣គម្រោង, ផ្នែក​សេវា​កម្ម​រដ្ឋបាល និងសន្តិសុខ២០គម្រោង៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm