ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាពច្រកអន្តរជាតិស្ទឹងបត់ និងច្រកទ្វាអន្តរជាតិប៉ោយប៉ែត

2023/11/01 09:24:10 pm        104

បន្ទាយមានជ័យ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាពច្រកអន្តរជាតិស្ទឹងបត់ ពីស្ថានភាពនៃការផ្តល់សេវាដឹកជញ្ជូន ត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង នៅតាមបន្ទាត់ព្រំដែន និងច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រមទាំងជួបសំណេះសំណាលជាមួយមន្ត្រីនគរបាល ប្រចាំច្រកទ្វាអន្តរជាតិប៉ោប៉ែត។

នៅក្នុងឱកាសនោះដែរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ​ក៏​បានថ្លែង​នូវ​ការកោត​សរសើរ​ចំពោះថ្នាក់​ដឹកនាំ​ខេត្តបន្ទាយមានជ័យ គ្រប់ផ្នែក​ពាក់ព័ន្ធទាំងអស់ ​ជាពិសេសកង​កម្លាំង​ឈរជើង​នៅតាមបន្ទាត់ព្រំដែន ​ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះដោយសារតែខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ក៏បានធ្វើការណែនាំដល់គ្រប់អ្នកពាក់ព័ន្ធជាពិសេសសមត្ថកិច្ច​ឈរជើង​តាម​បន្ទាត់ព្រំដែន ត្រូវធ្វើការ​រឹតបន្តឹង​ការពារ​សន្តិសុខ​តាមបណ្តោយព្រំដែនឱ្យបានល្អ ទប់ស្កាត់​នូវបទល្មើសផ្សេងៗ ​ដូចជា​ការ​លួចឆ្លងដែនខុសច្បាប់​ពីសំណាក់បងប្អូនពលករកម្ពុជា​ទៅ​ធ្វើការនៅប្រទេសថៃ ​ការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ ជាពិសេសគឺការរត់ពន្ធគ្រឿងញៀន​នៅ​តាមបន្ទាត់ព្រំដែន ដែលចំណុចនេះ​ទាមទារ​ឱ្យមានកិច្ចសហការគ្នារវាងអាជ្ញាធរ​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់ជាន់ថ្នាក់ ​បង្កើនកិច្ចសហប្រតិបត្តិការ ​ក្នុងនាមប្រទេសជិតខាងល្អ ជាមួយភាគីថៃ សំដៅធ្វើយ៉ាង​ណា​ទប់ស្កាត់​កុំឲ្យបទល្មើស​កើតមាននៅតាមព្រំដែន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm