ជនជាតិមូស្លីម សញ្ជាតិអាមេរិក គំរាមមិនបោះឆ្នោតឲ្យលោក Biden បើគ្មានបទឈប់បាញ់នៅតំបន់ហ្កាហ្សា

2023/11/01 09:58:17 pm        49

ប៉ាឡេស្ទីន ៖ ក្រុមពលរដ្ឋមូស្លីម និងអារ៉ាប់មួយចំនួន ដែលមានសញ្ជាតិអាមេរិក កំពុងគំរាមកំហែងដកការបរិច្ចាគ និងមិនបោះឆ្នោតឲ្យលោកប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ នោះទេ លុះត្រាតែលោកចាត់វិធានការភ្លាមៗដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

ក្រុមប្រឹក្សាជាតិប្រជាធិបតេយ្យមូស្លីម ដែលរួមមានបណ្ដាមេដឹកនាំគណបក្សប្រជាធិបតេយ្យមកពីរដ្ឋជាច្រើន ដែលមានការប្រកួតប្រជែងយ៉ាងក្តៅគគុក និងអាចសម្រេចការបោះឆ្នោតបាន ដូចជារដ្ឋ Michigan រដ្ឋ Ohio និងរដ្ឋ Pennsylvania ជាដើមនោះ បានជំរុញឱ្យលោក Biden ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីឈានទៅដល់បទឈប់បាញ់នៅត្រឹមម៉ោង ៥ល្ងាច កាលពីថ្ងៃអង្គារ (៣១ តុលា)។

នៅក្នុងលិខិតចំហមួយ ដែលមានចំណងជើងថា «ឳសានវាទបទឈប់បាញ់ឆ្នាំ២០២៣» បណ្ដាមេដឹកនាំមូស្លីមបានសន្យាថានឹងប្រមូលផ្តុំ «អ្នកបោះឆ្នោតជនជាតិមូស្លីម អារ៉ាប់ និងសម្ព័ន្ធមិត្ត» ដើម្បី «រារាំងការយល់ព្រម ការគាំទ្រ ឬការបោះឆ្នោត» សម្រាប់បេក្ខជនណាមួយ ដែលគាំទ្រការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

សហគមន៍ពលរដ្ឋអារ៉ាប់ និងមូស្លីម សញ្ជាតិអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដែលលោក Biden មិនបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ស្ទ្រីប។ លោកប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា អ៊ីស្រាអែល មានសិទ្ធិការពារពលរដ្ឋរបស់ខ្លួន ប៉ុន្តែគួរតែការពារជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដែលជាជនរងគ្រោះនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នេះផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm