មេដឹកនាំអាល្លឺម៉ង់ និងហ្គាណា អំពាវនាវឲ្យមានកំណែទម្រង់ នៅ UN ក្នុងពេលមានជម្លោះ នៅអ៊ុយក្រែន និងអ៊ីស្រាអែល

2023/11/01 10:05:40 pm        55

អាល្លឺម៉ង់ ៖ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានជំរុញឲ្យមានតំណាងអចិន្ត្រៃយ៍អាហ្រ្វិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្គាណា កាលពីថ្ងៃអង្គារ (ទី៣១ ខែតុលា) ខណៈដែលប្រធានាធិបតីហ្គាណា លោក Nana Akufo-Addo ចង្អុលប្រាប់ពី «អ្នកលុកលុយ ដែលប្រើសិទ្ធិវេតូ» នៅក្នុងជម្លោះនានា ដូចជានៅអ៊ុយក្រែន និងនៅអ៊ីស្រាអែល ជាហេតុផល ដើម្បីឲ្យមានកំណែទម្រង់។

លោក Scholz បានចាប់ផ្តើមដំណើរទស្សនកិច្ចរដ្ឋ២ ទៅកាន់អនុតំបន់សាហារ៉ាអាហ្រ្វិក ក្នុងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ (ទី២៩ ខែតុលា) ហើយបានទៅដល់រដ្ឋធានីអាក្រា (Accra) របស់ហ្គាណា កាលពីល្ងាចថ្ងៃចន្ទ (ទី៣០ ខែតុលា)។ នេះគឺជាការធ្វើដំណើរលើកទី៣ របស់លោកទៅកាន់តំបន់នេះ ក្នុងរយៈពេល ២ឆ្នាំ។

អំឡុងពិធីស្វាគមន៍ នៅឯ Jubilee House ដែលជាវិមានរបស់រដ្ឋាភិបាលហ្គាណា លោក Scholz បានគូសបញ្ជាក់នូវអ្វីដែលលោកហៅថា ការប្តេជ្ញាចិត្តរួមគ្នារបស់អាល្លឺម៉ង់ និងហ្គាណា ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់។ លោកបានសាទរចំពោះការដាក់បញ្ចូលសហភាពអាហ្រ្វិក នាពេលថ្មីៗនេះក្នុងចំណោមក្រុមប្រទេសទាំង២០ ឬ G20 ប៉ុន្តែបានប្រាប់ថា តួនាទីអចិន្ត្រៃយ៍របស់អាហ្វ្រិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ចាំបាច់ត្រូវមានផងដែរ។

មេដឹកនាំហ្គាណាលោក Akufo-Addo បានអំពាវនាវឲ្យមានកំណែទម្រង់ទូលំទូលាយបន្ថែមទៀត ដោយគូសបញ្ជាក់ពីការកំណត់របស់ក្រុមប្រឹក្សា នៅពេលត្រូវដោះស្រាយជម្លោះ ដែលអ្នកបង្កហេតុ អាចមានអំណាចវេតូ។ ហើយខណៈថ្កោលទោសដល់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល លោកបានសង្កត់ធ្ងន់ពីតម្រូវការឲ្យមានសេចក្ដីសម្រេចដោយសន្តិវិធី ចំពោះវិបត្តិទាំង២ ដោយមិនបំពានលើការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ៕,

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm