អ៊ីស្រាអែលដាក់ពង្រាយនាវាចម្បាំងតូចៗ នៅសមុទ្រក្រហម ខណៈភាពតានតឹងក្នុងតំបន់ កើនឡើង

2023/11/02 01:37:38 am        125

យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាចម្បាំងតូចៗ ក្នុងសមុទ្រក្រហម នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា) នេះ ដែលជាការពង្រឹងកម្លាំង នៅមួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាម Houthi ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បាននិយាយថា ពួកគេបានបាញ់មីស៊ីល និងបើកការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល ហើយបានប្តេជ្ញាថា នឹងធ្វើបែបនេះបន្ថែមទៀត។

រូបភាពវីដេអូ ដែលត្រូវបានផ្សព្វផ្សាយដោយយោធាអ៊ីស្រាអែល បានបង្ហាញថា នាវាចម្បាំង Saar-class កំពុងល្បាតនៅជិតកំពង់ផែ Eilat ក្នុងសមុទ្រក្រហម ដែលអ៊ីស្រាអែលមើលឃើញថា ជាសមរភូមិថ្មី ខណៈដែលសង្រ្គាមរបស់ខ្លួន នៅតំបន់ហ្គាហ្សា នាំឲ្យមានការសងសឹកពីកងកម្លាំងគាំទ្រក្រុមហាម៉ាស ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅកន្លែងផ្សេងទៀត ក្នុងតំបន់។

ក្រុមឧទ្ទាម Houthi បានប្រាប់ កាលពីថ្ងៃអង្គារ (ទី៣១ តុលា) ថា ពួកគេបានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលចំនួន ៣លើក ឆ្ពោះទៅអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហាម៉ាស និងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ជាមួយនឹងការវាយប្រហារដ៏គួរឲ្យស្លុតចិត្តរបស់ក្រុមហាម៉ាស។ ហើយក្រុមនេះ បានប្តេជ្ញាថា នឹងមានការវាយប្រហារបែបនេះបន្ថែមទៀត «ដើម្បីជួយឲ្យប៉ាឡេស្ទីនទទួលបានជ័យជម្នះ»។

តែនៅក្នុងអ្វីដែលហាក់ដូចជាការវាយប្រហារថ្មីពេញមួយយប់នេះ យោធាអ៊ីស្រាអែល បានប្រាប់ថា ប្រព័ន្ធការពាររបស់ខ្លួន បានស្ទាក់ចាប់ «ការគំរាមកំហែងពីអាកាស» នៅលើសមុទ្រក្រហម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm