សម្តេចធិបតី៖ គោលនយោបាយរាជរដ្ឋាភិបាលមិនចេះតែនឹកឃើញនិយាយ និង​ឆក់កណ្ដៀត​ដូចអ្នកអង្គុយចាំរិះគន់នោះទេ

2023/11/02 03:47:25 pm        159

កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាលគឺបានដាក់ចេញច្បាស់លាស់ ​ដើម្បីផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិទាំងមូល ​មិនចេះតែនឹកឃើញ​ និង​ឆក់កណ្ដៀត​ដូចអ្នកអង្គុយចាំរិះគន់នោះទេ។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបែបនេះ គឺចង់ចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលបានរិះគន់ដល់សម្តេចធិបតីថា ​បានកាន់​តំណែង​ជានាយករដ្ឋមន្រ្តី ក្នុងរយៈពេលពីរខែមក​នេះ​គឺគ្មាន ធ្វើអ្វីសោះក្រៅពីដើរនិយាយ ​និងដើរជួបកម្មករ ​និយោជិតនោះ។

ក្នុងឱកាស​បន្តចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូនកម្មករ និយោជិតមកពីតាមបណ្តា​រោងចក្រ​នានា​នៅ​ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ ​ខែវិច្ឆិកា ​ឆ្នាំ២០២៣នេះ សម្តេចធិបតី ​ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានអ្នកអង្គុយរិះគន់​ដល់​សម្តេចថា ​មិនបានធ្វើអ្វីសោះ​ក្នុង​រយៈពេលពីរខែ ​មកនេះ គិតតែពីដើរនិយាយ ​ដូច្នេះសម្តេច បានឆ្លើយទៅពួកទាំងនោះវិញថា ការ​ដើរនិយាយរបស់សម្តេចនេះ គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់​របស់​រាជរដ្ឋាភិបាលបន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន​ និងប្រទេសជាតិ មិនចេះតែនឹកឃើញ ​និង​ឆក់កណ្ដៀត​តាមអារម្មណ៍​ដូចអ្នកអង្គុយរិះគន់នោះទេ។

នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ​ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូន​ប្រជាពលរដ្ឋរីក​ចម្រើន ​និងមានបានកាន់តែច្រើននោះទេ ​ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ​ជា​នាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីជាប្រទីពដឹកនាំ​ប្រទេស​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ​នេះហើយគឺជា​កម្រិត​នយោបាយរបស់រាជរដ្ឋាភិបាល​ដែល​ត្រូវដាក់ចេញ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm