មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​ ផ្តល់​ពូជ​ដំណាំ​បី​ប្រភេទ​និង​ពូជស្រូវ​រំដួល​ដល់​កសិករ​១៥០​គ្រួសារ​

2021/06/08 08:34:16 pm        159

ស្ទឹងត្រែង ៖ មន្ទីរ​កសិកម្ម ខេត្តស្ទឹងត្រែង បានផ្ដល់​ពូជ​ដំណាំ​ចំនួន​បី​ប្រភេទ ​និង​ពូជស្រូវ​រំដួល​ ដល់​កសិករ ចំនួន១៥០​គ្រួសារ​ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ដើម្បី​ពង្រីក​ការ​ដាំដុះ​ បង្កើន​សេដ្ឋកិច្ច​គ្រួសារ​។

ក្នុង​ពិធី​ផ្តល់​ពូជ​ដំណាំ និង​ពូជស្រូវ​រំដួល ដល់​កសិករ​នៅ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​កាលពី​ម្សិលមិញ​ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ​បាន​បញ្ជាក់ថា​ រដូវវស្សា​មកដល់​ហើយ ដូច្នេះ​ការផ្តល់​ពូជ ដំណាំ និង​ពូជស្រូវ ជូន​ប្រជាកសិករ​ ជា​ធនធាន​មួយ ព្រោះ​នៅ​ពេលដែល​ដាំ​លូតលាស់​ល្អ ​នឹង​អាច​រៀបចំ ​បណ្តុះ​ពូជ ចែករំលែក​បន្ត​ទៅ​ដល់​កសិករ​ផ្សេងៗ​ទៀត​។

ឯកឧត្តម បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​កសិកម្ម ជួយ​ពន្យល់​ពី​បច្ចេកទេស​ដាំ​ដុះ​បន្ថែម ​ដល់​កសិករ ឱ្យ​បាន​យល់ច្បាស់ ​ដើម្បី​ដាំ​ដុះ​ទទួល​បាន​ទិន្នផល​ខ្ពស់​។

លោក ទំ នី​រ៉ូ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​ខេត្តស្ទឹងត្រែង ​បាន​បញ្ជាក់ថា ​ទាំង​ជី និង​ពូជ​កូន​ស្វាយចន្ទី ក្រូច​ពោធិ៍សាត់ ​ពូជ​ឫស្សី​ផ្អែម ​និង​ពូជស្រូវ​រំដួល​នេះ ​មន្ត្រី​ជំនាញ ​បាន​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ​រួចហើយ​។

លោក ឆិល វិបុល មន្ត្រី​បច្ចេកទេសផ្នែក​កសិកម្ម ​បានបញ្ជាក់​បន្ថែមថា ​ការដាំដុះ កសិករ​ ត្រូវតែ​ អនុវត្តតាម​បច្ចេកទេស​ ដូចជា ​ការជ្រើសរើស​ទីតាំង ការជីក​រណ្តៅ ការថែទាំ និង​របៀប​ធ្វើ​ដី និង​ប្រើប្រាស់​ជី ធម្មជាតិ ជាដើម​៕

អត្ថបទ​៖ មាស ផល្លា​


អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm