ក្រុមអ្នកស្រុកនិងជនបរទេសដែលរងរបួសបានរត់គេចពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធ ទី ១ ខែវិច្ឆិកា ជាការជម្លៀសដំបូងពីទឹកដីប៉ាឡេស្ទីនរងការហែកហួរដោយសង្រ្គាមដែលត្រូវបានវាយលុកដោយយន្តហោះចម្បាំងអ៊ីស្រាអែល សងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសមិនធ្លាប់មាន ចូលទីក្រុងជាច្រើនរបស់អ៊ីស្រាអែល ។

អ្នកជម្លៀសត្រូវបានដឹកតាមរថយន្តសង្គ្រោះតាមច្រកព្រំដែនរ៉ាហ្វា(Rafah)។នៅក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអេហ្ស៊ីប អ៊ីស្រាអែល និងក្រុមហាម៉ាស ជនបរទេសមួយចំនួន និងអ្នកដែលរងរបួសធ្ងន់ធ្ងរនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីទឹកដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។
អ្នកយកព័ត៌មាន AFP នៅឯព្រំដែនភាគខាងត្បូងតំបន់ហ្កាហ្សា បានឃើញរថយន្តគិលានសង្គ្រោះបន្ទាន់កំពុងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យចល័តរបស់អេហ្ស៊ីប រួមទាំងក្មេងប្រុសម្នាក់ដែលមានរុំបង់ក្នុងស្ថានភាពរបួសធ្ងន់នៅជុំវិញពោះរបស់គេ។
គ្រួសារទាំងអស់ ដែលព្យាយាមគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន បានប្រញាប់ប្រញាល់ឆ្លងកាត់ព្រំដែន មានការយាមកាមដ៏រឹងមាំឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប ដែលគេរំពឹងថានឹងទទួលយកអ្នកកាន់លិខិតឆ្លងដែនបរទេសយ៉ាងហោចណាស់៤០០នាក់ និង៩០ នាក់ដែលរងរបួសធ្ងន់ធ្ងរបំផុតនិងមានជំងឺ។

ជំរំចាបាលីយ៉ា (Jabalia បានរងការវាយប្រហារលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃកាលពីថ្ងៃពុធ ដោយរូបភាពីទូរទស្សន៍ AFPTV បង្ហាញពីការខូចខាតដ៏ធ្ងន់ធ្ងរ និងអ្នកជួយសង្គ្រោះ អ្នកកប់ក្រោមកម្ទេចថ្ម ប្រឡាក់ដោយឈាម។
យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សរាប់សិបនាក់បានស្លាប់និងរងរបួស ដែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលចំលើជំរំជនភៀសខ្លួននេះ ឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៧ នាក់ ៕