ក្រសួង​អប់រំ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដែលមាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា​

2021/06/08 08:42:14 pm        105

ភ្នំពេញ ៖ ក្រសួង​អប់រំយុវជន និង​កីឡា បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ ​ដែលមាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា​ (​អឹម​អូ​អ៊ី​វ៉ា​យ​អេស «MoEYS E-Learning » ចាប់ពី​ថ្ងៃទី​០៧ ​ខែឧសភា ឆ្នាំ​២០២១​នេះ​។

តាមរយៈ​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​០៨ ខែមិថុនា នេះ ក្រសួង​អប់រំ បានឱ្យដឹងថា ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានផ្តល់​ការ​គាំទ្រ​ដល់​ដំណើរ​ការអប់រំ​តាមបែប «​ស្វ័យ​សិក្សា​» សម្រាប់​សិស្សានុសិស្ស​នៅ​គ្រប់​ភូមិ​សិក្សា និង​គ្រប់​កម្រិតសិក្សា​ទៅតាម​ពេលវេលា ​និង​ទីកន្លែង​ដែល​សមប្រកប​។ លើសពីនេះ ​សិស្សានុសិស្ស​អាច​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ វីដេអូ​មេរៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ​កម្រង​សៀវភៅ​សិក្សា​ចាំបាច់​សម្រាប់​កម្មវិធីសិក្សា​ចំណេះ​ទូទៅ ​និង​លំ​ហាត់​សាកល្បង​សមត្ថភាព រួម​ជាមួយ​មុខងារ​ល្អៗ​ជាច្រើន​ទៀត​។ ​មាតិកា​ឌីជីថល​ ដែល​មាន​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​នេះ បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង និង​មនសិការ​វិជ្ជា របស់​លោក​គ្រូ អ្នកគ្រូ និង​ក្រុមការងារ​បច្ចេកទេស​ជាមួយ​ពេលវេលា និង​ធនធាន​នៃ​លទ្ធភាព​ដែល​កំពុង​មាន​។

ក្រសួង​ បានឱ្យដឹង​ទៀតថា ដើម្បី​ទទួលបាន​ និង​អាច​ប្រើប្រាស់​កម្មវិធី​ស្វ័យ​សិក្សា​នេះ ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សាធារណជន​ ត្រូវ​ទាញ​យក​កម្មវិធី​នេះ ដោយ​ចូល​ទៅ​កាន់ PlayStore សម្រាប់​ទូរស័ព្ទ ដំណើរការ​ដោយ​ប្រព័ន្ធ​ Andriod ឬ AppStore សម្រាប់​ទូរស័ព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ iOS និង App Gallery ហើយ​វាយ​ពាក្យ​ថា «MoEYS» រួច​ទាញយក បន្ទាប់មក​ចុះឈ្មោះ​ចូល​ប្រើប្រាស់​កម្មវិធី ​តាម​ការណែនាំ ដែលមាន​ក្នុងកម្មវិធី​៕

អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm